#ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

Articles by Tag ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជាធ្លាក់ចុះពី ៥០ម៉ឺនមកនៅត្រឹម៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ ដោយសារកត្តាអ្វី?

ដោយ​ សឿន វណ្ណឌេត
ចូលមកដល់ឆ្នាំ២០២៣ ទីផ្សារភាគហ៊ុនកម្ពុជាហាក់បង្ហាញទំនោរធ្លាក់ចុះបើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២២ ក្រោយពីមានការឹតបន្តឹងវិធានការហិរញ្ញវត្ថុ និងភាពចលាចលផ្នែកហិរញ្ញវត្ថុបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្ដាប្រទេសធំៗមួយចំនួនពិភពលោក។ ជាក់ស្តែង បើតាមការអះអាងរបស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា នៅក្នុងរយៈពេលប្រមាណ៥ខែកន្លងមកនេះ ការជួញដូរភាគហ៊ុននៅកម្ពុជាដែលមានជាមធ្យម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ បានធ្លាក់ចុះមកនៅក្នុងរង្វង់៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។