#ស្ថានទូត​សហរដ្ឋអាមេរិក

Articles by Tag ស្ថានទូត​សហរដ្ឋអាមេរិក

មន្ត្រីទូតអាមេរិកចង់ចាកចេញពីប្រទេសចិន ក្រោមហេតុផលថា ចិនអនុវត្តគោលនយោបាយកូវីដ១៩តឹងរ៉ឹងពេក

ដោយ​ វុធ ច័ន្ទតារា
ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងថ្លឹងថ្លែងមើលពីលទ្ធភាព ឲ្យមន្ត្រីការទូតអាមេរិក និងក្រុមគ្រួសាររបស់ពួកគេអាចចាកចេញពីប្រទេសចិនបានតាមការស្នើសុំ។ ការពិចារណាដូចនេះធ្វើឡើង ដោយសារតែរដ្ឋាភិបាលអាមេរិកអះអាងថា ខ្លួនពិបាកដោះស្រាយជាមួយអាជ្ញាធរចិន ដ្បិតថាចិនបានដាក់វិធានការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩តឹងរ៉ឹងពេក សូម្បីតែនៅលើមន្ត្រីទូត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។