បញ្ហាកូវីដ១៩និងការទូតចិនអាមេរិក

មន្ត្រីទូតអាមេរិកចង់ចាកចេញពីប្រទេសចិន ក្រោមហេតុផលថា ចិនអនុវត្តគោលនយោបាយកូវីដ១៩តឹងរ៉ឹងពេក


ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងថ្លឹងថ្លែងមើលពីលទ្ធភាព ឲ្យមន្ត្រីការទូតអាមេរិក និងក្រុមគ្រួសាររបស់ពួកគេអាចចាកចេញពីប្រទេសចិនបានតាមការស្នើសុំ។ ការពិចារណាដូចនេះធ្វើឡើង ដោយសារតែរដ្ឋាភិបាលអាមេរិកអះអាងថា ខ្លួនពិបាកដោះស្រាយជាមួយអាជ្ញាធរចិន ដ្បិតថាចិនបានដាក់វិធានការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩តឹងរ៉ឹងពេក សូម្បីតែនៅលើមន្ត្រីទូត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ស្ថានទូតអាមេរិកនៅប្រទេសចិន

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន នៅ​ស​ប្ដា​ហ៍​នេះ​បាន​ទាក់ទង​ទៅ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន ស្នើ​សុំ​ឲ្យ​ដក​មន្ត្រី​ទូត និង​ក្រុម​សារ​របស់​ពូក​គេ​ត្រឡប់​ទៅ​វិញ​ខ្លះ ក្រោយ​អាជ្ញាធរ​ចិន​ចាប់ផ្តើម​រឹតត្បិត​វិធានការ​កូ​វី​ដ​១៩​កាន់តែ​ខ្លាំង​ទៅ​ៗ មុន​ពេល​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ក្រុង​ប៉េ​កាំ​ង​ចូល​មក​ដល់ ក្នុង​ពេល​តិច​ជាង​២​ស​ប្តា​ហ៍​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។ មន្ត្រី​ទូត​មួយ​ចំនួន​មិន​សប្បាយចិត្ត​ទាល់តែ​សោះ​។ មិន​សប្បាយចិត្ត គឺ​នៅ​ត្រង់​ថា រដ្ឋាភិបាល​អា​មេ​រិ​ក អសមត្ថភាព​ក្នុង​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ចិន ឲ្យ​បន្ធូរបន្ថយ​ការ​រឹតត្បិត​កូ​វី​ដ​១៩​មក​លើ​ពួក​គេ​។

ជុំវិញ​បញ្ហា​នេះ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​អះអាង​ថា ដំណើរការ​ការងារ​នៅ​ក្នុង​ស្ថានទូត និង​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​ទាំងអស់​ក្នុង​ប្រទេស​ចិន គឺ​នៅ​ប្រតិបត្តិការ​ធម្មតា ពុំ​មានការ​ផ្លាស់​ប្តូរ​ឡើយ ហើយ​បើ​មានការ​ផ្លាស់​ប្តូរ​ណាមួយ​មែន ក៏​ត្រូវ​តែ​ផ្អែក​នៅ​លើ​ស្ថានភាព សុខភាព និង​សុវត្ថិភាព​របស់​មន្ត្រី និង​សមាជិកគ្រួសារ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។

ដោយឡែក ក្រសួងការបរទេស​ចិន​មិន​បាន​ឆ្លើយ​តប​នឹង​សំណើសុំ​ការ​បំភ្លឺ​ពី​អ្នក​សារព័ត៌មាន​ឡើយ ទាក់ទិន​នឹង​បញ្ហា​នេះ​។

ប្រភព​ស្និទ្ធ​នឹង​បញ្ហា​ខាងលើ បាន​ប្រាប់​រ៉​យ​ទ័​រ​ទៀត​ថា ការ​ស្ទង់​មតិ​ផ្ទៃក្នុង​នៅ​ស្ថានទូត​អា​មេ​រិ​ក​បង្ហាញ​ថា មាន​បុគ្គលិក និង​ក្រុម​គ្រួសារ​បុគ្គលិក​ប្រមាណ​២៥% ជ្រើសរើស​ចង់​ចាក​ចេញពី​ប្រទេស​ចិន​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

គួរ​ជម្រាប​ថា នៅ​គ្រា​ដែល​មានការ​រាតត្បាត​កូ​វី​ដ​១៩​ដំបូង រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ជម្លៀស​អ្នកការទូត​អា​មេ​រិ​ក និង​សមាជិកគ្រួសារ​ប្រហែល ១.៣០០​នាក់​ពី​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ជាប់​គាំង​អស់​ជា​ច្រើន​ខែ​ជុំវិញ​នីតិវិធី ក្នុង​ការ​ធ្វើតេស្តរ​កកូ​វី​ដ​១៩ និង​គោលការណ៍​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក សម្រាប់​មន្ត្រី​ទូត​។ ប្រការ​ទាំងនេះ​កន្លង​មក​បាន​បង្ក​ការ​លំបាក ដល់​មន្ត្រី​ទូត​របស់​អា​មេ​រិ​ក និង​ធ្វើ​ឲ្យ​មានការ​ថ្នាំ​ថ្នាក់​ចិត្ត​ដាក់​គ្នា​ជា​បន្តបន្ទាប់​។ 

បច្ចុប្បន្ន ប្រទេស​ចិន​បាន​បង្កើន​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​១៩​បន្ថែម​ទៀត ស្រប​ពេល​ដែល​ការ​បើក​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង ក្នុង​ថ្ងៃ​ទី​៤​ខែកុម្ភៈ ខិត​ជិត​មក​ដល់ ទោះបីជា​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នៅ​តែ​បន្ត​កើត​មាននៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ក៏​ដោយ​។ អាជ្ញាធរ​ក្រុង​ប៉េ​កាំ​ង នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ បាន​បើក​យុទ្ធនាការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​លើ​ពលរដ្ឋ​ប្រមាណ ២​លាន​នាក់ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​ជា​បន្តបន្ទាប់ ដោយ​ក្នុង​នោះ​រួម​មាន​មេរោគ​អូ​មី​ក្រុង​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឱកាសឈ្នះរង្វាន់រថយន្ត TOYOTA RAIZE សេរ៊ីឆ្នាំ២០២២ពីគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ !

ព័ត៌មាន
អបអរពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ2022 ! គម្រោងផ្ទះ-ខុនដូ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ នឹងបង្កើតកម្មវិធីពិសេសសម្រាប់លោកអ្នក គឺការបញ្ចុះតម្លៃផ្ទះ-ខ…

ថៃ និងអារ៉ាប៊ីសាអូឌីតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោយផ្អាកដោយសារជម្លោះជាង៣ទសវត្សរ៍

ព័ត៌មាន
ប្រទេសថៃនិងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាដើម្បីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោយមានជម្លោះអស់ពេលជាង៣០ឆ្នាំ។ ការយល់ព្រមនេះ ធ្វើឡើងក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ