#ស្ថាប័ននិយ័តកររបស់ប្រទេសសមាជិកអាស៊ាន

Articles by Tag ស្ថាប័ននិយ័តកររបស់ប្រទេសសមាជិកអាស៊ាន

ស្ថាប័នមួយនៃអង្គការសហប្រជាជាតិ ចូលរួមផ្ដល់ជំនួយបច្ចេកទេសអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា

ដោយ​ ខន ណារី
និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ មូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ(UNCDF) ស្ដីពីការផ្ដល់ជំនួយបច្ចេកទេសក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជាក៏ដូចជាផ្សារមូលបត្រកម្ពុជាសុទ្ធតែបានអះអាងថា ការអនុស្សរណៈនេះ គឺជាការចូលរួមជំរុញដ៏សំខាន់ ក្នុងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាឲ្យឆ្ពោះទៅរកការរីកចម្រើនកាន់តែប្រសើរថែមទៀត។