មូលនិធិក្រៅប្រទេសឧបត្ថម្ភជិត ៥០ម៉ឺនដុល្លារដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ដោយ
មូលនិធិមួយនៅក្រៅប្រទេសកំពុងឧបត្ថម្ភឧបករណ៍វេជ្ជសាស្រ្តឯកទេស និងមូលនិធិគិតជាទឹកប្រាក់សរុបជិត ៥០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ការឧបត្ថម្ភនេះដែលជាការឧបត្ថម្ភធំបំផុតមួយដែលធ្វើឡើងដោយមូលនិធិឯកជននៅក្រៅប្រទេស ត្រូវបានធ្វើឡើងក្នុងនាមជាមូលនិធិពុទ្ធសាសនាខ្មែរ (A Khmer Buddhist Foundation) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយមានការសម្របសម្រួលពីអង្គការ Digital Divide Data ដែលជាអង្គការសង្គមមួយមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។