មូលនិធិក្រៅប្រទេសឧបត្ថម្ភជិត ៥០ម៉ឺនដុល្លារ

មូលនិធិក្រៅប្រទេសឧបត្ថម្ភជិត ៥០ម៉ឺនដុល្លារដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩


មូលនិធិមួយនៅក្រៅប្រទេសកំពុងឧបត្ថម្ភឧបករណ៍វេជ្ជសាស្រ្តឯកទេស និងមូលនិធិគិតជាទឹកប្រាក់សរុបជិត ៥០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ការឧបត្ថម្ភនេះដែលជាការឧបត្ថម្ភធំបំផុតមួយដែលធ្វើឡើងដោយមូលនិធិឯកជននៅក្រៅប្រទេស ត្រូវបានធ្វើឡើងក្នុងនាមជាមូលនិធិពុទ្ធសាសនាខ្មែរ (A Khmer Buddhist Foundation) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយមានការសម្របសម្រួលពីអង្គការ Digital Divide Data ដែលជាអង្គការសង្គមមួយមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។
មូលនិធិមួយនៅក្រៅប្រទេសកំពុងឧបត្ថម្ភឧបករណ៍វេជ្ជសាស្រ្តឯកទេស និងមូលនិធិគិតជាទឹកប្រាក់សរុបជិត ៥០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ការឧបត្ថម្ភនេះដែលជាការឧបត្ថម្ភធំបំផុតមួយដែលធ្វើឡើ

អ្នកស្រី Lyna Lam ដែល​ស្ថាបនិក​​​មូលនិធិពុទ្ធសាសនា​ខ្មែរ គឺជា​ជនភៀស​ខ្លួន​កម្ពុជាដែល​បច្ចុប្បន្ន​រស់នៅ​ក្នុងទីក្រុង​សាន​ហ្រ្វានស៊ីស្កូ។ អ្នកស្រី Lyna បានរៀបការ​ជាមួយ​លោក Chris Larsen ស្ថាបនិក​​ក្រុមហ៊ុន Ripple ដែលជា​ក្រុមហ៊ុន​រូបិយ​ប័ណ្ណឌីជីថល (cryptocurrency)។

អ្នកស្រី Lyna Lam ស្ថាបនិក​និងជា​នាយក​ប្រតិបត្តិ​របស់​មូលនិធិ​ពុទ្ធសាសនា​ខ្មែរ បាន​ថ្លែង​ថា៖ “យើង​មាន​ក្តី​ក្រៀម​ក្រំ​ដែល​បានទទួលដំណឹង​អំពីស្ថានភាព​ជំងឺ​កូវីដ-១៩​ ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ បើទោះ​ជា​យើង​ដឹង​ថា ប្រជាជនកម្ពុជា​មានភាពធន់ និងមាន​ប្រវត្តិ​ស្ទុះងើបឡើង​វិញ​ពី​ភាព​លំបាក​ខ្លាំង​ជាង​ពី​ពេល​មុន​ក៏​ដោយ ក៏​យើង​ដឹងថា ការ​ផ្គត់ផ្គង់​និង​ធនធាន​បន្ថែម​អាច​​ជួយពន្លឿន​ដល់​ការ​ស្ទុះ​ងើប​ឡើង​វិញ​របស់​ពួកគាត់ និង​ទប់​ស្កាត់​ការ​រាតត្បាត​​ដ៏​អាក្រក់​នេះ”។

អ្នកស្រី​បន្ថែមថា៖ “យើង​ជឿង​ថា វា​មាន​សារៈ​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយដល់​​ប្រទេស​កម្ពុជា​តាម​មធ្យោបាយ​ណា​មួយ​ដែល​ពួកគាត់​អាច​ធ្វើ​បាន គឺ​ដូច​ទៅ​នឹង​ពលរដ្ឋ​ឥណ្ឌាអាមេរិកាំង​ដែលបាន​ប្រឹ​ងប្រែង​ជួយ​​ក្នុង​​វិបត្តិ​កូវីដ​ក្នុង​ប្រទេសឥណ្ឌា​ដូច្នេះ​ដែរ។ បើ​អ្នក​មាន​ធនធាន​ដែលអាច​ជួយ​បាន សូម​ពិចារណា​ជួយ​ដោយ​កុំ​បង្អែ​បង្អង់​”។

យោងតាមលោក Jeremy Hockenstein ប្រធានអង្គការ Digital Divide Data បាន​ឱ្យដឹងថា ទឹកប្រាក់ចំនួន ២៥​ម៉ឺន​ដុល្លារ​ត្រូវបានចំណាយ​លើ​ឧបករណ៍វេជ្ជសាស្រ្ត​ឯកទេស​នានាដូចជា ឧបករណ៍​ជំនួយ​ដក​ដង្ហើម (ventilators) ម៉ាស៊ីន​លំហូរ​អុកស៊ីសែន​ (high-flow oxygen cannulas) ឧបករណ៍​តាមដាន​ស្ថានភាព​អ្នកជំងឺ និង​ឧបករណ៍​ចាក់ថ្នាំ​ស្វ័យ​ប្រវត្តិ (automatic injection pumps) ដើម្បីព្យាបាល​អ្នកជំងឺ​កូវីដ-១៩ ព្រមទាំង​អំណោយ​ជា​កុំព្យូទ័រ​យួរដៃ និង​ទូរស័ព្ទ​ចល័ត​ជូនដល់​ក្រុម​ការងារ​របស់​អនុគណៈកម្មការស្រាវ​ជ្រាវ​ជំងឺកូវីដ​-១៩​។

ទឹក​ប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​ត្រូវបាន​ឧបត្ថម្ភ​ដល់​អង្គការ​ Friends-International ដែល​មាន​មូលដ្ឋាននៅ​កម្ពុជា និង​ដៃគូ​របស់​អង្គការ ChildSafe Alliance សម្រាប់​ជំនួយ​បន្ទាន់ និង​ការគាំទ្រ​ដល់​គ្រួសារ​ក្រីក្រ និង​អ្នកគ្មាន​ផ្ទះ​សម្បែង​​ក្នុង​ខេត្ត​ចំនួន ៩ ក្នុង​ប្រទេស​កម្ពុជា។

មូលនិធិ​ពុទ្ធសាសនា​ខ្មែរ បានចំណាយ​ពេល ២​ខែ​ដើម្បី​ទាក់ទង​ជា​មួយ​អង្គការ Digital Divide Data ក្រុម​វិជ្ជបណ្ឌិត​ខ្មែរ​ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ក្រុម​វិជ្ជបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​វាយ​តម្លៃ​​ថា​តើ​ឧបករណ៍​មួយ​ណា​ដែល​ជា​តម្រូវការ​បន្ទាន់​បំផុត។

ក្នុងនាមជា​ស្ថាបនិក​របស់​មូលនិធិ​ពុទ្ធសាសនា​ខ្មែរ អ្នកស្រី Lyna Lam មានចិត្ត​ចង់​ជួយ​ប្រទេស​កំណើត​របស់​គាត់ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​កម្ពុជា​កំពុង​ប្រឈម​ក្នុង​អំឡុង​ពេល​​រាត​ត្បាត​ជំងឺ​កូវីដ-១៩។ អ្នកស្រី Lyna និង​គ្រួសារ​របស់គាត់ចំនួន ៧​នាក់ គឺជា​ពលរដ្ឋ​ខ្មែរ ដែលបានរត់​គេច​ខ្លួនចេញ​​ពី​ប្រទេស​វៀតណាម​ក្នុងឆ្នាំ១៩៧៩ នៅពេលដែល​គាត់​ទើប​តែ​មាន​អាយុ ៩​ឆ្នាំ ក្នុង​ពេល​ដែល​របប​ខ្មែរ​ក្រហម​បានបញ្ចប់។ ការ​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក បានចំណាយពេល​ជិត ៤​ឆ្នាំ។ ការ​ចំណាយ​ពេល​លើ​ការ​ធ្វើ​ដំណើរ​នេះ​រួមទាំង​ការ​ស្នាក់​នៅ​ក្នុង​ជំរុំ​​ជនភៀស​ខ្លួន​ក្នុងប្រទេសថៃ និងហ្វីលីពីន​ផងដែរ។

អ្នកស្រី Lyna និយាយអំពីការ​ធ្វើ​ដំណើរ​នេះ​ថា៖ “វាគឺជា​ជីវិត​ដ៏​លំបាក មានអាហារ​​ឬទឹក​តិច​តួច និង​មា​ន​ទីឃ្លា​តូច​និង​គ្មានសុវត្ថិភាព ប៉ុន្តែ​យើង​ដឹងថា ជាចុងក្រោយ​យើង​បានក្លាយជា​អ្នក​ដែល​មាន​សំណាង”។

នៅពេល​គាត់​និងគ្រួសារ​របស់គាត់​បានទៅដល់​សហរដ្ឋ​អាមេរិក ស្ថានភាពរបស់​អ្នកស្រី Lyna មានភាពប្រសើរ​ឡើង។ ដំបូង​ឡើយ គាត់​និង​គ្រួសារ​របស់គាត់​បានរស់​នៅ​ក្នុងតំបន់​​គម្រោង​លំនៅឋានមួយ​ដែលសម្បូរ​ដោយ​អំពើ​ឧក្រិដ្ឋកម្ម​ក្នុងទីក្រុង Pittsburgh រដ្ឋ California។ នៅទីនោះ​ហើយដែល​អ្នកស្រី Lyna និងគ្រួសារ​របស់​គាត់ទទួលបានការ​ជួយ​ជ្រោមជ្រែង​ពី ស្រ្តី​ម្នាក់​ដែល​ធ្វើការងារ​ឱ្យ​អាជ្ញាធរ​លំនៅឋាន​ក្នុង​តំបន់​នោះ​ដែល​បាន​​ផ្តល់​ជូន​គ្រួសារ​របស់​អ្នកស្រី​នូវ​ប្រាក់​ឧបត្ថម្ភធន​សម្រាប់​ថ្លៃជួល​កន្លែង​ស្នាក់នៅ។

ជាច្រើនឆ្នាំកន្លងផុត​ទៅ បន្ទាប់ពី​ធ្វើការងារ​នៅក្នុង​វិស័យ​កម្មវិធី​កុំព្យូទ័រ អ្នកស្រី​ Lyna បាន​បើក​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន តែ​ក្រោយមក​អ្នកស្រី​បានលក់​ភោជនីយដ្ឋាននេះវិញ។ អ្នកស្រី​បានរៀបការ​ជាមួយលោក Chris Larsen ក្នុងឆ្នាំ​២០០៣។

ឥឡូវ​ អ្នកស្រី Lyna ផ្តោត​លើ​ការគាំទ្រ​ដល់​ពលរដ្ឋខ្មែរ​ដែល​រស់នៅ​ទាំង​ក្នុងសហរដ្ឋ​អាមេរិក និង​ក្នុងប្រទេស​កម្ពុជា និង​វៀតណាម។ នា​ពេលបច្ចុប្បន្ន អ្នកស្រីកំពុង​សាងសង់​​ព្រះ​វិហារ​​ព្រះ​ពុទ្ធសាសនា​មួយ​​ក្នុងទីក្រុង San Jose រដ្ឋ California។ អ្នកស្រី​ក៏ជា​អ្នក​ឧបត្ថម្ភ​​ម្នាក់​​ផង​ដែរ​​ដល់​កម្មវិធី Larsen Lam ICONIQ Impact Award ដែល​ត្រូវ​បានបង្កើត​ឡើង​ដើម្បីគាំទ្រ​ដល់​ដំណោះ​ស្រាយ​នវានុវត្តន៍​ដល់​វិបត្តិ​ជនភៀសខ្លួន​ក្នុង​ពិភពលោក។ អ្នកស្រី Lyna ក៏​កំពុង​ផ្តល់​ហិរញ្ញវត្ថុ​​ផង​ដែរ​ដល់​​កម្មវិធីមួយ​ដើម្បីចងក្រង និង​ធ្វើ​ឌីជីថលនីយកម្ម​អក្សរ​ខ្មែរ​ ដែល​មាន​សារៈ​សំខាន់​​ខ្លាំង​ដល់​ការ​រក្សា​វប្បធម៌ខ្មែរ។

អ្នកស្រី Lyna បាន​បើកដំណើរការ​មូលនិធិ​ពុទ្ធសាសនា​ខ្មែរ​នេះ​ឡើង​ក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​អ្នក​ស្រី​បាន​មើល​ឃើញ​ថា​ ​​ការ​គាំទ្រ ការ​បង្ហាត់​​បង្រៀន និង​ទឹកប្រាក់​បន្តិច​បន្តួច​​អាច​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​បាន​​ ដោយ​ប្រែ​ក្លាយ​ពី​ក្តី​អស់ស​ង្ឃឹម​និង​ភាពក្រីក្រ​ ទៅជា​ការ​បង្កើន​ភាពអង់​អាច និង​ការ​ចូល​រួម​​ចំណែក​ណាមួយ​វិញ។

អ្នកស្រីបានថ្លែងថា៖ “ខ្ញុំ​ដឹង​ថា បងប្អូន​​ខ្មែរយើង​​ចិត្តល្អ មានការគោរពគ្នា មានសុទិដ្ឋិនិយម ហើយកន្លងមក​បានបង្ហាញនូវភាព​មិន​ចុះ​ចាញ់។ ខ្ញុំដឹងថា ជាមួយ​នឹងជំនួយ​តិច​តួច​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​កាន់តែ​មានភាពរឹង​មាំឡើង”៕

សម្រាប់ព័ត៌មានបន្ថែម៖

លោក គុណ គួរចេតនា (QED) 012 955 233 ([email protected])

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ចាប់ដៃគូ​ជាមួយ​ធនាគារ​ធំៗ​ជាច្រើន ដើម្បី​ផ្តល់​សេវាកម្ចី​គេហដ្ឋាន​ពិសេស​បំផុត

ព័ត៌មាន
ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច បានប្រកាសដំណើរការជាផ្លូវការជាមួយធនាគារអន្តរជាតិធំៗក្នុងស្រុកជាច្រើនក្នុងកិច្ចសហប្រតិបត្តិការលើឥណទានគ…

រដ្ឋមន្ត្រីការពារជាតិ​​អាមេរិកមកទស្សនកិច្ចហ្វ៊ីលីពិន, ​សិង្ហបុរី, និង​វៀតណាម

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នឹង​បំពេញទស្សនកិច្ច​នៅតំបន់​អាស៊ីអាគ្នេយ៍ នៅចុង​ខែ​កក្កដានេះ ដោយ​នឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ