សហគ្រិនរូបនេះបង្កើត «BanhJi» ជួយ SME ឲ្យទទួលបានកម្ចី ដោយមិនបាច់មានទ្រព្យបញ្ចាំ
ដោយ
សហគ្រាសខ្នាត និង មធ្យម (SME) តែងតែប្រឈមនឹងបញ្ហាខ្វះដើមទុន ដើម្បីពង្រីកអាជីវកម្ម ដែលធ្វើឲ្យអាជីវកម្មរបស់ពួកគេ បោះជំហានយឺតយ៉ាវ។ ការរង់ចាំសន្សំប្រាក់ចំណេញ ដើម្បីធ្វើជាដើមទុនក្នុងការពង្រីកអាជីវកម្ម គឺពិតជាប្រើពេលវេលាយូរណាស់។ ម្ចាស់សហគ្រាសខ្លះ មានទ្រព្យបញ្ចាំនៅធនាគារ ដើម្បីបានប្រាក់តិចតួច ពង្រីកអាជីវកម្ម ខណៈម្ចាស់អាជីវកម្មខ្លះទៀត មិនមានទ្រព្យបញ្ចាំដែលកំពុងរាំងស្ទះដល់ការងារពង្រីកមុខរបររបស់ខ្លួន។