#តៃវ៉ាន់-អាមេរិក-ចិន

Articles by Tag តៃវ៉ាន់-អាមេរិក-ចិន

តៃវ៉ាន់ និងអាមេរិកបើកកិច្ចចរចាពាណិជ្ជកម្មជាផ្លូវការ ទោះចិនខឹងសម្បារយ៉ាងណាក្តី

ដោយ​ ពង យក្ស , វុធ ច័ន្ទតារា
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានបើកកិច្ចចរចាពាណិជ្ជកម្មរវាងគ្នាជាផ្លូវការហើយនៅថ្ងៃចន្ទទី២៧មិថុនា ក្រោមក្របខណ្ឌដែលបានព្រមព្រៀងគ្នាថ្មីមួយ។ ទោះយ៉ាងណា មន្ត្រីទីក្រុងវ៉ាស៊ីនតោន មិនបានលម្អិតពីក្របខណ្ឌកម្មថ្មី ឬប្រាប់ពីលទ្ធផលនៃកិច្ចចរចាលើកដំបូងនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។