តៃវ៉ាន់-អាមេរិក-ចិន

តៃវ៉ាន់ និងអាមេរិកបើកកិច្ចចរចាពាណិជ្ជកម្មជាផ្លូវការ ទោះចិនខឹងសម្បារយ៉ាងណាក្តី


ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានបើកកិច្ចចរចាពាណិជ្ជកម្មរវាងគ្នាជាផ្លូវការហើយនៅថ្ងៃចន្ទទី២៧មិថុនា ក្រោមក្របខណ្ឌដែលបានព្រមព្រៀងគ្នាថ្មីមួយ។ ទោះយ៉ាងណា មន្ត្រីទីក្រុងវ៉ាស៊ីនតោន មិនបានលម្អិតពីក្របខណ្ឌកម្មថ្មី ឬប្រាប់ពីលទ្ធផលនៃកិច្ចចរចាលើកដំបូងនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
តៃវ៉ាន់និងសហរដ្ឋអាមេរិកបើកកិច្ចចរចាពាណិជ្ជកម្មជាផ្លូវការ!
ដោយ និង

បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ខ្លះ​ៗ ការិយាល័យ​របស់​តំណាង​ពាណិជ្ជកម្ម​រង​សហរដ្ឋអាមេរិក​លោកស្រី សារា បេន​ឈី​(Sarah Bianchi) នឹង​ជួប​ជាមួយ​អ្នក​ចរចា​ពាណិជ្ជកម្ម​កំពូល​របស់​កោះ​តៃវ៉ាន់ គឺ​លោក ច​ន ដេ​ង​(John Deng) ដើម្បី​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម ស្តី​ពី​ពាណិជ្ជកម្ម​សតវត្ស​ទី​២១​។

គេ​នៅ​ចាំ​បាន​ថា គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​តៃវ៉ាន់ ត្រូវ​បាន​រដ្ឋបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ប្រកាស​ឱ្យ​ដឹង​មិនយូរ​ប៉ុន្មាន បន្ទាប់​ពី​រដ្ឋបាល​របស់​លោក​ចូ បៃ​ឌិន បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​កាលពី​ខែ​មុន ប៉ុន្ដែ​មិន​បាន​រាប់​បញ្ចូល​កោះ​តៃវ៉ាន់​ដែល​ជា​ដៃគូ​ដ៏​សំខាន់​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ចូល​ជា​សមាជិក​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​នេះនោះ​ទេ​។

លោក ច​ន ដេ​ង​អ្នក​ចរចា​ពាណិជ្ជកម្ម​កំពូល​របស់​កោះ​តៃវ៉ាន់​ប្រាប់​រ៉​យ​ទ័​រថា ទោះ​មិន​បាន​ចូលរួម​ក្នុង​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក តែ​តៃវ៉ាន់​នៅ​តែ​សង្ឃឹមថា អាច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​លក្ខណ​ទ្វេភាគី​។

ប្រការ​នេះ​ជា​រឿង​ល្អ​សម្រាប់​ភាគី​ទាំង​ពីរ ពិសេស​អា​មេ​រិ​ក ដែល​អាច​បង្កើន​ការ​រកស៊ី​ជាមួយ​កោះ​តៃវ៉ាន់ ដែល​ជា​អ្នក​ផលិត​បន្ទះ​ឈី​ប​ដ៏​សំខាន់​សម្រាប់​ទីផ្សារ​សកល​។ យ៉ាងណាមិញ ប្រទេស​ចិន​បាន​សម្តែង​ការ​ប្រឆាំង​ដាច់ខាត​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ពាណិជ្ជកម្ម​ថ្មី​រវាង​អា​មេ​រិ​ក​និង​កោះ​តៃវ៉ាន់​នេះ ក៏​ដោយសារ​តែ​ទីក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​ថា វា​គឺជា​ផែនការ​មួយ​របស់​អា​មេ​រិ​ក​ក្នុង​ការ​ឈាន​ទៅ​ទទួលស្គាល់​កោះ​តៃវ៉ាន់ ហើយ​ដែល​វា​ផ្ទុយ​នឹង​អ្វី​ដែល​ចិន​តែង​ទាមទារ​ឲ្យ​មានការ​គោរព​គោលនយោបាយ​ចិន​តែ​មួយ​។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​លោក កៅ ហ្វឹ​ង (Gao Feng) ធ្លាប់​បាន​អះអាង​ថា សហរដ្ឋអាមេរិក​គួរតែ​គិតគូរ​ពី​រឿង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាមួយ​កោះ​តៃវ៉ាន់ ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ជៀសវាង​ការ​យល់​ខុស ដែល​ជំរុញ​ឲ្យ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​។

ទីក្រុង​ប៉េ​កាំ​ង​ថែម​ទាំង​បាន​សម្តែង​ការ​ប្រឆាំង​គ្រប់​ទម្រង់​ទាំងអស់ ចំពោះ​ទំនាក់ទំនង​ផ្លូវការ​រវាង​តៃវ៉ាន់ និង​ប្រទេស​ដទៃ​ទៀត​រួម​បញ្ចូល​ទាំង​ការ​ចរចា និង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នានា​។

សូម​ជ​ម្រា​ថា កោះ​តៃវ៉ាន់​មាន​តួនាទី​សំខាន់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក ពិសេស​គឺ​គ្រឿង​បង្គុំ បន្ទះ​ឈី​ប ដែល​ជា​វត្ថុធាតុដើម​សំខាន់ សម្រាប់​ឧបករណ៍​អេ​លេ​ត្រូ​និក​ផ្សេង​ៗ​។ ចំណុច​នេះ​ហើយ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដឹង​ច្បាស់​ថា អា​មេ​រិ​ក​ត្រូវ​តែ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​កោះ​តៃវ៉ាន់ ដើម្បី​ពង្រឹងសមត្ថភាព និង​សន្តិសុខ​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក បើ​ទោះបីជា​ត្រូវ​ប្រឈម​មុខ នឹង​ទីក្រុង​ប៉េ​កាំ​ង​ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីការនាំចូលឧស្ម័នធម្មជាតិរាវពីអាមេរិកទៅចិនធ្លាក់ចុះ?

ព័ត៌មាន
អាមេរិកបានក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នរាវ (LNG) ដ៏សំខាន់ទៅកាន់តំបន់អឺរ៉ុប ខណៈប្លុកនេះកំពុងបង្កើនការទិញឧស្ម័នពីតំបន់ផ្សេងៗ ដើម្បីជំនួសកា…

រុស្ស៊ីកំពុងជួបវិបត្តិខកខានសងបំណុលបរទេសជាប្រវត្តិសាស្ត្រ ដោយសារតែការដាក់ទណ្ឌកម្មរបស់អឺរ៉ុប

ព័ត៌មាន
ប្រទេសរុស្ស៊ីត្រូវសងបំណុលចំនួន ១០០ លានដុល្លារអាមេរិក ហើយក៏មានបំណងសងបំណុលទាំងនេះដែរ ប៉ុន្តែដោយសារតែការដាក់ទណ្ឌកម្មរបស់អឺរ៉ុប ទើបធ្វើឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ