Tech Startupsទាំង១៣ក្រុមហ៊ុនរបស់កម្ពុជាបានចូលកម្មវិធី Echelon Asia Summit 2018 នៅសិង្ហបុរី
ដោយ
លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង និង Tech Startups ចំនួន ១៣នាក់ ទៅចូលរួមកម្មវិធី Echelon Asia Summit 2018 នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនាកន្លងទៅ។ Echelon Asia Summit 2018 គឺជាវេទិកា ដែលរៀបចំឡើង ដើម្បីជួយជំរុញ និង អភិវឌ្ឍ Tech Startups ដែលមានការប្រមូលផ្តុំអ្នកវិនិយោគ ដៃគូអភិវឌ្ឍន៍ អ្នករៀបចំគោលនយោបាយ អតិថិជន និងបុគ្គលពាក់ព័ន្ធនឹងTech Startup eco-system។