Advertisement
Tech Starup

Tech Startupsទាំង១៣ក្រុមហ៊ុនរបស់កម្ពុជាបានចូលកម្មវិធី Echelon Asia Summit 2018 នៅសិង្ហបុរី


លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង និង Tech Startups ចំនួន ១៣នាក់ ទៅចូលរួមកម្មវិធី Echelon Asia Summit 2018 នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនាកន្លងទៅ។ Echelon Asia Summit 2018 គឺជាវេទិកា​ ដែលរៀបចំឡើង ដើម្បីជួយជំរុញ និង អភិវឌ្ឍ Tech Startups ដែលមានការប្រមូលផ្តុំអ្នកវិនិយោគ ដៃគូអភិវឌ្ឍន៍ អ្នករៀបចំគោលនយោបាយ អតិថិជន និងបុគ្គលពាក់ព័ន្ធនឹងTech Startup eco-system។
នេះជាគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Tech Startupរបស់កម្ពុជា
ដោយ
Advertisement

នេះជាលើកទីមួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដឹកនាំ ​Tech Startups ​ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនៅតំបន់អាស៊ី។ ក្រសួងបានប្រើប្រាស់មូលនិធិ ស.អ​ (CBRD Fund) ដែលជាចំណែកវិភាគទានរបស់​ក្រុមហ៊ុន​ Smart Axiata​ ដើម្បីដឹកនាំ​​ Tech Startups របស់កម្ពុជាចូលរួមការប្រកួតប្រជែង។

ក្រុមហ៊ុន​ E27 បានរៀបចំវេទិការរដ្ឋាភិបាល (Government Forum) និងពិព័រណ៍ Tech Startup នៅប្រទេសសិង្ហបុរី ហើយវេទិការដ្ឋាភិបាលលើកទីមួយនេះ ​មាន​ការចូលរួម​ពី​តំណាង​ប្រទេសមួយចំនួន​ណ ដូច​ជា សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី កាហ្សាស្ថាន ហ្វីលីពីន  វៀតណាម ថៃ និងឥណ្ឌូនេស៊ី ដើម្បីពិភាក្សា​ស្វែងរកដំណោះស្រាយក្នុងការប្រមូល​ទិន្នន័យ​អំពី Tech Startup ដែល​អនុញ្ញាតឱ្យប្រទេស​នីមួយៗ​អាច​ស្វែងរក Tech Startups ទាំងនោះ​ដើម្បី​ផ្ដល់ភាពងាយស្រួល​ក្នុងការ​​គាំទ្រដល់ការវិនិយោគ និង ផ្សព្វផ្សាយ។ ប្រទេស​នីមួយៗ ​ក៏បាន​បង្ហាញ​អំពី​គំនិត​ផ្តួចផ្ដើមនានា, ដំណើរការរៀបចំ  Tech Startup Ecosystem  និង​គោលនយោបាយគាំទ្រ​ដល់​ Tech Startups ​ផងដែរ។ ជាមួយគ្នានេះ Startups  កម្ពុជាត្រូវបានស្វាគមន៍ ឱ្យធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Facebook, ក្រុមហ៊ុន​ Microsoft និង ក្រុមហ៊ុន Salesforce  ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការបង្កើនសក្កានុពល Startups តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងតាមរយៈការប្រើប្រាស់សេវារបស់ក្រុមហ៊ុនពួកគេផងដែរ។

នេះជាវេទិកា Echelon Asia Summit 2018

ក្នុងវេទិកានេះ ក៏មានការតាំងពិព័រណ៌ ដោយមាន Tech startup ចំនួន១៥០ ចូលរួមបង្ហាញផលិតផលនិងសេវារបស់ខ្លួន ដោយក្នុងនោះក៏មាន Tech Startups ចំនួន១៣ របស់កម្ពុជាផងដែរ រួមមាន៖ ១. Soyo​ Entertainment ២. Last2Ticket ៣. Osja Studio ៤. DirectPlay ៥. Morakot Technology ៦. Joonaak ៧. Khmer24 ៨. Nham24  ៩. Bong Pheak ១០. Spare Asia ១១. BookMebus ១២. Demine Robotics និង១៣. Cambo Tickets ។ ជាលទ្ធផលក្រុមហ៊ុន BookMebus បានឈ្នះពាន់រង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរ និងការរស់នៅ (Travel & Lifestyle)។

លោក​ កាន ច័ន្ទមេត្តា ត្រូវបានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី «តួនាទីរបស់រដ្ឋាភិបាលក្នុងការផ្តើមគំនិតនវានុវត្តន៍ក្នុងនៅគ្រប់កម្រិតនៃសង្គម» បាន​មាន​ប្រសាសន៍ថា  ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមសហការជាមួយក្រសួងពាក់ព័ន្ធនានា ដោយបានខិតខំ​ប្រឹងប្រែង​​ផ្ដួច​ផ្ដើម និង​​ជំរុញការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង ​Tech startup ecosystem  ហើយដើម្បីជំរុញលើវិស័យ​នេះ ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ​នានា ជាពិសេសគ្រឹះស្ថានស្រាវជ្រាវ វិនិយោគិន និងប្រតិបត្តិករទូរគមនាគមន៍ ក្នុងការធ្វើឱ្យប្រសើរឡើងនូវ Tech Startup Ecosystem។​ ជាលទ្ធផល Tech Startup ត្រូវបានជំរុញលើកទឹក និងផ្តល់ឱកាសឱ្យចូលរួម​ក្នុង​កម្មវិធី Echelon Asia Summit 2018 នេះ។ 

 លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់​ថា ការ​ចូលរួមរបស់ ​Tech startupsទាំង១៣នេះ នឹងបង្កើតជាឱកាស​សម្រាប់ពួកគេក្នុងការផ្លាស់ប្តូរនូវបទពិសោធន៍ និងឧត្តមានុវត្តនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៅថ្នាក់តំបន់ ការសិក្សាអំពីការកដំណោះស្រាយថ្មីៗ និងនវានុវត្តន៍ពីគ្នាទៅវិញទៅមក ការពិនិត្យនិងការតាមដានការវិវត្តនៃបច្ចេកវិទ្យាបច្ចុប្បន្ននិងអនាគត ការពង្រីក​ទំនាក់ទំនងនិងបណ្តាញ​ជាមួយ​ Tech Startup ​ផ្សេងៗទៀត​នៅ​ក្នុងបណ្ដា​ប្រទេសនៅតំបន់​អាស៊ី​ និងការស្វែងរកឱកាសទទួលបានការវិនិយោគពីបណ្តាក្រុមហ៊ុនធំៗនៅថ្នាក់តំបន់និងពិភពលោក»។

សូមបញ្ជាក់ថា Echelon Asia Summit 2018 មានអ្នកចូលរួមប្រមាណ៥ពាន់នាក់ មកពីប្រទេសចំនួនជាង៣០ទូទាំងពិភពលោក ដែលក្នុងនោះមានអ្នកវិនិយោគ ដៃគូសហការ Tech Startups អ្នកសារពត៌មាន វាគ្មិន និងបុគ្គលសំខាន់ៗជាច្រើនទៀត៕ ​

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់​ពាណិជ្ជកម្ម​ថ្មី​កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ នា​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
នា​ពេល​បច្ចុប្បន្ន ការអភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​បាន​និង​កំពុង​កើន​ឡើង ស្របទៅ​នឹង​តម្រូវការ​លំនៅដ្ឋាន ដែល​មាន​កំណើន​ច្រើន​ផង​ដែរ។ ប្រជា...

កម្ពុជារកចំណូលពីអង្គរ បានជាង ៦០លានដុល្លារអាមេរិក សម្រាប់ ៦ខែ ឆ្នាំ២០១៨

ព័ត៌មាន
គិតចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០១៨ កម្ពុជារកចំណូលបាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានប្រមាណជាង ៦០ លានដុល្លារអាមេរិក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ