កម្ពុជា លើកទឹកចិត្តវិនិយោគិនជប៉ុន ឲ្យចូលមកវិនិយោគ តាមគោលនយោបាយ «ថៃបូក១» បន្ថែមទៀត
ដោយ
ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសនៅតាមតំបន់ព្រំដែនថៃ គឺមានភាពអំណោយផល និងស័ក្ដិសមបំផុតសម្រាប់វិនិយោគិនជប៉ុន ចូលមកបណ្ដាក់ទុនវិនិយោគ ស្របទៅតាមគោលនយោបាយ «ថៃបូក១»។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅតែបន្តជំរុញលើកទឹកចិត្តដល់វិនិយោគិនជប៉ុន ឲ្យបន្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត តាមរយៈគោលនយោបាយពិសេសនេះ។