#តម្លៃ​លុយ​បាន​ថៃ បាន​ធ្លាក់​ចុះ

Articles by Tag តម្លៃ​លុយ​បាន​ថៃ បាន​ធ្លាក់​ចុះ

ថៃពេលនេះកំពុងដុនដាបកាន់តែខ្លាំងក្នុងវិបត្តិកូវីដ-១៩ តើទស្សនវិស័យសេដ្ឋកិច្ចថៃមានការប៉ះពាល់យ៉ាងណាខ្លះដែរ?

ដោយ​ ចាន់ មង្គល
ប្រទេសថៃ បានជួបរលកឆ្លងកូវីដ-១៩ខ្លាំងក្លា ចាប់តាំងពីខែមេសាមក ហើយចំនួនឆ្លងប្រចាំថ្ងៃ មកទល់បច្ចុប្បន្ន នៅមិនទាន់ស្រាកស្រាន្ដនោះទេ ពោលគឺនៅតែមានអ្នកឆ្លងថ្មីជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ បើតាមទិន្នន័យ ពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ថៃបានឲ្យដឹងថា គិតពីថ្ងៃទី ១ ខែមេសា មកទល់ខែកក្កដានេះ កូវីដ-១៩ បានឆ្លងរាលដាលចូលរោងចក្រជាង ៥០០ ហើយនៅក្នុងប្រទេសថៃ មានកម្មករជិត៣ម៉ឺន៧ពាន់នាក់នៅខេត្តចំនួន៤៩ក្នុងប្រទេសថៃ បានឆ្លងមេរោគនេះ ខណៈបច្ចុប្បន្ន ករណីឆ្លងនៅប្រទេសនេះគឺ កំពុងមានចរាចរយ៉ាងសកម្មដោយមេរោបំប្លែងថ្មី ឌែលតា។