#តម្លៃទីផ្សារជ្រូករស់ធ្លាក់ចុះ

Articles by Tag តម្លៃទីផ្សារជ្រូករស់ធ្លាក់ចុះ

អ្វីខ្លះជាដំណោះស្រាយ ចំពោះបញ្ហាតម្លៃជ្រូកដែលកំពុងធ្លាក់ថ្លៃខ្លាំងនាពេលបច្ចុប្បន្ន?

ដោយ​ ខន ណារី
ក្រោយមានការរអ៊ូរទាំជាបន្តបន្ទាប់ពីសំណាក់អ្នកចិញ្ចឹមជ្រូកអំពីបញ្ហាធ្លាក់ចុះនៃតម្លៃជ្រូករស់ក្នុងស្រុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឲ្យក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បើកកិច្ចប្រជុំមួយ ដើម្បីរកដំណោះស្រាយជូនប្រជាកសិករកាលពីសប្ដាហ៍មុនេះ។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា ក្រោយកិច្ចប្រជុំអង្គប្រជុំបានសម្រេចនូវលទ្ធផលចំនួន ៤ចំណុច ដែលជាធាតុចូល ដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះតម្លៃជ្រូករស់ក្នុងស្រុក នារយៈពេលកន្លងមកនេះ។