#តម្លៃប្រេងពិភពលោកធ្លាក់ចុះ

Articles by Tag តម្លៃប្រេងពិភពលោកធ្លាក់ចុះ

តម្លៃប្រេងពិភពលោកធ្លាក់ចុះ ក្រោយមានក្ដីបារម្ភអំពីការដំឡើងអត្រាការប្រាក់របស់អាមេរិក និងសកម្មភាពឧស្សាហកម្មចិនចុះខ្សោយ

ដោយ​ ​ ខេមបូណូមីស
តម្លៃប្រេងពិភពលោកបានរអិលធ្លាក់ចុះនៅថ្ងៃចន្ទទី០១ ខែឧសភានេះ ខណៈដែលមានការរំជើបរំជួលជុំវិញការរំពឹងទុក អំពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងការធ្លាក់ចុះទិន្នន័យនៃសកម្មភាពឧស្សាហកម្មនៅក្នុងប្រទេសចិន ដោយកត្តាទាំងនេះ គឺមានទម្ងន់សម្រាប់ការសម្រេចចតិត្តរបស់អ្នកវិនិយោគ លើសពីអ្វីដែលក្រុមប្រទេសនាំចេញប្រេង OPEC+ បានខិតខំក្នុងការកាត់បន្ថយការផ្គត់ផ្គង់ប្រេងកាលពីខែមុន ដើម្បីធានាតម្លៃប្រេងទៅទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។