ក្ដីបារម្ភតម្លៃប្រេងពិភពលោកធ្លាក់ចុះ

តម្លៃប្រេងពិភពលោកធ្លាក់ចុះ ក្រោយមានក្ដីបារម្ភអំពីការដំឡើងអត្រាការប្រាក់របស់អាមេរិក និងសកម្មភាពឧស្សាហកម្មចិនចុះខ្សោយ


តម្លៃប្រេងពិភពលោកបានរអិលធ្លាក់ចុះនៅថ្ងៃចន្ទទី០១ ខែឧសភានេះ ខណៈដែលមានការរំជើបរំជួលជុំវិញការរំពឹងទុក អំពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងការធ្លាក់ចុះទិន្នន័យនៃសកម្មភាពឧស្សាហកម្មនៅក្នុងប្រទេសចិន ដោយកត្តាទាំងនេះ គឺមានទម្ងន់សម្រាប់ការសម្រេចចតិត្តរបស់អ្នកវិនិយោគ លើសពីអ្វីដែលក្រុមប្រទេសនាំចេញប្រេង OPEC+ បានខិតខំក្នុងការកាត់បន្ថយការផ្គត់ផ្គង់ប្រេងកាលពីខែមុន ដើម្បីធានាតម្លៃប្រេងទៅទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
តម្លៃប្រេងពិភពលោកធ្លាក់ចុះ ក្រោយមានក្ដីបារម្ភអំពីការដំឡើងអត្រាការប្រាក់របស់អាមេរិក និងសកម្មភាពឧស្សាហកម្មចិនចុះខ្សោយ

ធនាគារកណ្ដាលអាមេរិក នឹងបើកិច្ចប្រជុំនៅថ្ងៃទី ២-៣ ខែឧសភានេះ ដោយគេរំពឹងថា នឹងបង្កើនអត្រាការប្រាក់គោល ០,២៥% បន្ថែមទៀត។ ប្រាក់ដុល្លារអាមេរិក ក៏បានកើនឡើងថ្លៃផងដែរបើធៀបនឹងរូបិយបណ្ណសំខាន់ៗផ្សេងទៀត នៅថ្ងៃចន្ទទី០១ខែឧសភានេះ ហើយវាក៏បានធ្វើឲ្យតម្លៃប្រេងមានការឡើងថ្លៃ សម្រាប់អ្នកវិនិយោគដែលកាន់កាប់រូបិយបណ្ណផ្សេងទៀត។

ទោះយ៉ាងណា តម្លៃប្រេងឆៅនៅទីផ្សារនៅអង់គ្លេស ចុះ ១,២១ ដុល្លារ ឬប្រហែល១,៥% ដោយមានតម្លៃមកនៅត្រឹម ៧៩ដុល្លារ១២សេនប៉ុណ្ណោះ គិតត្រឹមម៉ោងជួញដូរនៅរសៀលថ្ងៃចន្ទទី១ខែឧសភា ខណៈដែលសន្ទស្សន៍តម្លៃប្រេងឆៅរបស់អាមេរិកវិញបានធ្លាក់ចុះ ៩៦ សេន ឬស្មើនឹង ១,៣% មកនៅត្រឹមតម្លៃ ៧៥ដុល្លារ៨២សេនក្នុងមួយធុងបារ៉ែល។

ប្រធានផ្នែកយុទ្ធសាស្ត្រទំនិញ និងកាបូន នៅធនាគារអូស្ត្រាលី បាននិយាយថា «ការរំពឹងទុកនៃការដំឡើងអត្រាកាប្រាក់បន្ថែមទៀត ដែលប្រកាសដោយធនាគារកណ្ដាលអាមេរិកនៅក្នុងសប្ដាហ៍នេះ ត្រូវបានរំពឹងថា នឹងជំរុញឲ្យមានការប្រែប្រួលតម្លៃនៅក្នុងរយៈពេលខ្លី។

ដោយឡែក នៅសប្ដាហ៍ខាងមុខ ធនាគារកណ្ដាលរបស់អូស្ត្រាលី ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងពន្យារពេលដំឡើងអត្រាការប្រាក់នៅថ្ងៃទី០២ ខែឧសភា ខណៈធនាគារកណ្ដាលអឺរ៉ុបវិញ អាចនឹងដំឡើងអត្រាការប្រាក់ ០,៥% នៅថ្ងៃទី៤ ខែឧសភា។

ការធ្លាក់ចុះនៃទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏បានចោលទម្ងន់ទៅលើតម្លៃទីផ្សារប្រេងឆៅពិភពលោកផងដែរ។ តួយ៉ាង សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្ម (PMI) របស់ប្រទេសចិនបានធ្លាក់ចុះពី ៥១.៩ កាលពីខែមីនា មកនៅ ៤៩.២ កាលពីខែមេសា ដែលជាការធ្លាក់ចុះសកម្មភាពឧស្សាហកម្មប្រចាំខែគួរឲ្យកត់សម្គាល់។

ទោះយ៉ាងណា អ្នកជំនាញជឿជាក់ថា ទីផ្សារប្រេងនឹងស្ថិតក្នុងឱនភាពរហូតដល់ត្រីមាសទី២ ប៉ុន្ដែ បន្ទាប់ពីមានការកាត់បន្ថយការផ្គត់ផ្គង់ប្រេងរបស់អង្គការ OPEC+នៅលើទីផ្សារ បូករួមនឹងតម្រូវការខ្ពស់ វានឹងធ្វើឲ្យតម្លៃប្រេងកើនខ្ពស់មកវិញ៕




អត្ថបទបន្ទាប់


foodpanda បន្ថែមមុខងារ pandasend សម្រាប់ការដឹកជញ្ជូនលើសពីម្ហូបអាហារ

ព័ត៌មាន
ក្រៅពីការដឹកជញ្ជូនម្ហូបអាហារ នៅពេលនេះ លោកអ្នកក៏អាចហៅអ្នកដឹកជញ្ជូនឲ្យដឹកឯកសារ កាដូ ឬមុខទំនិញផ្សេងៗទៀតទៅកាន់អតិថិជន ដៃគូ សមាជិក្រុមគ្រួស…

តើស្ថានភាពការងារនៅលើពិភពលោកនឹងប្រែប្រួលយ៉ាងណាក្នុងរយៈពេល ៥ ឆ្នាំទៀត?

ព័ត៌មាន
ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៧ ស្ថានភាពទីផ្សារនិងបរិយាកាសការងារនៅលើពិភពលោកនឹងប្រែប្រួលគួរឲ្យកត់សំគាល់។ ការស្ទង់មតិមួយដែលគេបានធ្វើជាមួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ