#ដំឡើងប្រាក់ឈ្នួលកម្មករ

Articles by Tag ដំឡើងប្រាក់ឈ្នួលកម្មករ

ម៉ាឡេស៊ីដំឡើងប្រាក់ឈ្នួលកម្មករ ៣៥% ខណៈអ្នកឃ្លាំមើលថា ជាការស្រូបទាញប្រជាប្រិយភាពរបស់អ្នកនយោបាយមុនការបោះឆ្នោត

ដោយ​ វុធ ច័ន្ទតារា
ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលម៉ាឡេស៊ីបានគិតគូរដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករហូតដល់ទៅ៣៥% ពោលគឺកើនឡើងពីប្រាក់ឈ្នួលចន្លោះពី២៥២ដុល្លារ ទៅ ២៧៥ដុល្លារ មកដល់ ៣៤៤ដុល្លារ ដើម្បីគាំទ្រដល់ពលរដ្ឋម៉ាឡេស៊ីដែលរងផលប៉ះទង្គិចពីបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយកូវីដ១៩ និងបញ្ហាអតិផរណា ដែលបណ្តាលមកពីភ្លើងសង្គ្រាមនៅអ៊ុយក្រែន។ ការដំឡើងប្រាក់ឈ្នួលនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីដើមខែឧសភាខាងមុខនេះតទៅហើយ។