កសិដ្ឋានម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង គ្រោងដាំម្នាស់ឲ្យបាន ៣លានដើម នៅត្រឹម២ឆ្នាំទៀត!
ដោយ
ម្ចាស់កសិដ្ឋានដាំម្នាស់នៅខេត្តស្ទឹងត្រែងបានចាប់ផ្តើមពង្រីកការដាំដុះម្នាស់ទឹកឃ្មុំប្រមាណ ៤៥ម៉ឺនដើម លើផ្ទៃដីជាង៨ហិកតា នៅក្នុងឆ្នាំ២០២០ ក្រោយពីទទួលបានប្រាក់កម្ចីពីធនាគារឯកជន ហើយនៅរយៈពេល ២ឆ្នាំទៀត គ្រោងនឹងដាំឲ្យបានដល់ ៣លានដើម ខណៈកាលពីឆ្នាំកន្លងទៅដាំបានតែ ១០ម៉ឺនដើមប៉ុណ្ណោះ។