ការដាំដុះកសិកម្ម

កសិដ្ឋានម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង គ្រោងដាំម្នាស់​ឲ្យបាន ៣លានដើម នៅត្រឹម២ឆ្នាំទៀត!


ម្ចាស់កសិដ្ឋានដាំម្នាស់នៅខេត្តស្ទឹងត្រែងបានចាប់ផ្តើមពង្រីកការដាំដុះម្នាស់ទឹកឃ្មុំប្រមាណ ៤៥ម៉ឺនដើម លើផ្ទៃដីជាង៨ហិកតា នៅក្នុងឆ្នាំ២០២០ ក្រោយពីទទួលបានប្រាក់កម្ចីពីធនាគារឯកជន ហើយនៅ​រយៈពេល ២ឆ្នាំទៀត គ្រោងនឹង​ដាំឲ្យបាន​ដល់ ៣លាន​ដើម ខណៈកាលពីឆ្នាំកន្លងទៅដាំបានតែ ១០ម៉ឺនដើមប៉ុណ្ណោះ។
កសិដ្ឋានម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង គ្រោងដាំម្នាស់​ឲ្យ​បាន ៣លានដើម នៅត្រឹម២ឆ្នាំទៀត!
ដោយ

លោក សាយ ពន្លឺចិត្តៈករុណា ម្ចាស់​កសិដ្ឋាន និងសិប្បកម្ម​ផលិត​ទឹកម្នាស់​ដាំម្នាស់​នៅខេត្តស្ទឹងត្រែង​(Sweet Royal Pineapple) បាន​ប្រាប់​ក្រុមការងារ​ខេមបូណូមីស​ថា បច្ចុប្បន្ននេះ លោកកំពុងតែ​មមាញឹក​ក្នុងដាំម្នាស់​ទឹកឃ្មុំ ព្រោះថា ឆ្នាំនេះ​គាត់ដាំបាន​ច្រើន​ជាងមុន ដោយសារតែ​ទើបតែទទួល​ប្រាក់​កម្ចីពីធនាគារ​ឯកជន។ លោកបន្ថែមថា លោកធ្លាប់​ទៅរក​កម្ចី​ពីធនាគារ​រដ្ឋដែរ ប៉ុន្ដែ​មិនអាចទទួល​បាន​ ដោយសារតែ​កាលនោះ ខាងធនាគារថា ទ្រព្យបញ្ចាំរបស់​លោក​មានតិចពេក។

ម្ចាស់កសិដ្ឋាន និងសិប្បកម្ម​ផលិត​ទឹកម្នាស់ដាំម្នាស់​នៅខេត្តស្ទឹងត្រែងរូបនេះ បានបន្ថែមថា ការដាំម្នាស់​នៅឆ្នាំនេះ មានចំនួនច្រើន​ តែងាយស្រួល និងលឿន​ជាងមុន ដោយសារតែ​លោក​ប្រើប្រាស់បច្ចេកទេស​ទំនើប​ជាងមុនដែរ។

បើតាមការប្តេជ្ញាចិត្ត ពីអតីត​និស្សិតសាកលវិទ្យាល័យ​កសិកម្ម​ចំការដូង​រូបនេះ នៅរយៈពេល​២ឆ្នាំខាងមុខ លោកនឹង​ពង្រីកការដាំដុះ​ម្នាស់​ទឹកឃ្មុំនេះ ឲ្យដល់៣លានដើម។

លោក ករុណា អះអាងថា ដើម្បីអាច​បំពេញ​​តម្រូវការ​​ទីផ្សារ​​បាន​ឲ្យ​ទៀងទាត់​ជាប្រចាំនោះ លោកត្រូវ​ការ​ដើមទុន​​ប្រមាណ​ពី ១លានដុល្លារ ទៅ​១លាន៥សែន​ដុលារ ដើម្បីរៀបចំ​​ជារោងចក្រ​​ផលិត​​ទឹកម្នាស់ និងដាំម្នាស់​​នៅលើផ្ទៃ​​ដី ​២០ហិកតា ដែលអាច​ផលិត​ទឹកម្នាស់​បានប្រមាណ​ជា ២ម៉ឺនទៅ ៣ម៉ឺនដប​ក្នុង​មួយថ្ងៃ ហើយអាច​ផលិត​បានពេញ​មួយឆ្នាំ​តែម្តង។

ប៉ុន្តែ បច្ចុប្បន្ននេះ សិប្បកម្ម​របស់អាច​មានសមត្ថភាព​ផលិត​ទឹកម្នាស់​បានត្រឹមតែ​ប្រហែល​១ពាន់ដប​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ ដែល​ក្នុងមួយឆ្នាំ សិប្បកម្ម​អាចដំណើរការ​បានត្រឹមតែ​៦ខែ ខណៈកសិដ្ឋាន​ដាំម្នាស់​ទឹកឃ្មុំ​មិនអាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​នៅឡើយនោះទេ។

សូមជម្រាបថា រហូតមក​ទល់នឹង​សព្វថ្ងៃ ការលក់ផ្លែម្នាស់​ទឹកឃ្មុំស្រស់​មាន​តិចតួចទេ ដោយសារម្នាស់​ជាច្រើន​ត្រូវប្រមូល​យកមក​ផលិតជា​ទឹកម្នាស់វិញ​ទើបអាច​បំពេញ​តម្រូវការ​ទីផ្សារ​បាន ដោយទីផ្សារ​សម្រាប់​ទឹកម្នាស់ទឹកឃ្មុំ​នៅខេត្ត​ស្ទឹងត្រែង រួមមាន ក្នុងខេត្ត​ស្ទឹងត្រែង​ផ្ទាល់ ខេត្ត​សៀមរាប រាជធានី​ភ្នំពេញ និងក្រុង​ព្រះសីហនុ​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គោលការណ៍រកស៊ីដ៏ជោគជ័យរបស់ឧកញ៉ា ចេង ខេង

ព័ត៌មាន
ឧកញ៉ា ចេង ខេង បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ហើយក៏ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPLផងដែរ…

វៀតណាមរំពឹងចំណូលពីការនាំចេញវិស័យកាត់ដេរនៅឆ្នាំ២០២១ស្មើត្រឹមចំណូលឆ្នាំ២០១៩

ព័ត៌មាន
វៀតណាម នៅឆ្នាំ២០២១ បានដាក់គោលដៅរកចំណូលពីការនាំចេញផលិតផលវិស័យកាត់ដេរឲ្យបាន ៣៩ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ គឺមានប្រហាក់ប្រហែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ