ដំណើរទស្សនកិច្ចគួរឱ្យភ្ញាក់ផ្អើលរបស់លោក ចូ បៃដិន ទៅកាន់រដ្ឋធានីកៀវត្រូវបានលាក់ការសម្ងាត់ ប៉ុន្ដែអាមេរិកក៏បានជូនដំណឹងប្រាប់រុស្ស៊ីដែរ
ដោយ
ក្បួនម៉ូតូរបស់លោក បៃដិន ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរចេញពីសេតវិមាននៅព្រឹកថ្ងៃអាទិត្យ ទី ២០ កុម្ភៈ ប៉ុន្តែម្តងនេះគឺមិនដូចសព្វមួយដងនោះទេ ដែលកាលពីមុនៗលោក បៃដិន តែងជិះយន្តហោះ Air Force One តែម្តងនេះប្រធានាធិបតីអាមេរិករូបនេះបានឡើងលើយន្តហោះ Boeing 757 ដែលជាយន្តហោះប្រភេទដឹកនាំអ្នកដំណើរធម្មតា។ នេះបើតាមការចុះផ្សាយដោយសារព៏ត៌មានអន្តរជាតិធំៗជាច្រើន។