ដំណើរទស្សនកិច្ចគួរឱ្យភ្ញាក់ផ្អើលរបស់លោក ចូ បៃដិន ទៅកាន់រដ្ឋធានីកៀវ

ដំណើរទស្សនកិច្ចគួរឱ្យភ្ញាក់ផ្អើលរបស់លោក ចូ បៃដិន ទៅកាន់រដ្ឋធានីកៀវត្រូវបានលាក់ការសម្ងាត់ ប៉ុន្ដែអាមេរិកក៏បានជូនដំណឹងប្រាប់រុស្ស៊ីដែរ


ក្បួនម៉ូតូរបស់លោក បៃដិន ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរចេញពីសេតវិមាននៅព្រឹកថ្ងៃអាទិត្យ ទី ២០ កុម្ភៈ ប៉ុន្តែម្តងនេះគឺមិនដូចសព្វមួយដងនោះទេ ដែលកាលពីមុនៗលោក បៃដិន តែងជិះយន្តហោះ Air Force One តែម្តងនេះប្រធានាធិបតីអាមេរិករូបនេះបានឡើងលើយន្តហោះ Boeing 757 ដែលជាយន្តហោះប្រភេទដឹកនាំអ្នកដំណើរធម្មតា។ នេះបើតាមការចុះផ្សាយដោយសារព៏ត៌មានអន្តរជាតិធំៗជាច្រើន។
លោក ចូ បៃដិន ទៅរដ្ឋធានីកៀវជិតគម្របខួបមួយឆ្នាំនៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក បៃដិន ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃច័ន្ទនេះ គឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដែលមេដឹកនាំអាមេរិកបានទៅទស្សនាតំបន់សង្គ្រាមមួយ នៅខាងក្រៅដែនអំណាចនៃយោធាអាមេរិក ដែលសេតវិមានអាមេរិកបាននិយាយថា អាចមានហានិភ័យមួយចំនួន បើទោះបីជាទីក្រុងម៉ូស្គូត្រូវបានជូនដំណឹងដោយអាមេរិកអំពីរឿងនេះក៏ដោយ។

ក្នុងរយៈពេលប្រាំម៉ោងបន្ទាប់ លោក បៃដិន បានធ្វើការចុះចតជាច្រើនកន្លែងជុំវិញទីក្រុងដោយជិះលើរថយន្ត SUV ដោយគ្មានការប្រកាសណាមួយដល់សាធារណជនអ៊ុយក្រែនថាលោកនៅទីនោះទេ។ ជាមួយគ្នានោះ ការធ្វើដំណើរនៅរដ្ឋធានីកៀវនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មតិអន្តរជាតិ ខណៈពេលដែលកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីកំពុងប្រយុទ្ធគ្នាយ៉ាងសកម្មនៅសមរភូមិជួរមុខភាគខាងកើតនៃប្រទេស។ លោក បៃដិន បានដើរតាមផ្លូវនៃទីក្រុងកៀវជាច្រើនម៉ោងជាមួយលោក ហ្សេណេនស្គី មុននឹងធ្វើដំណើរចាកចេញទៅកាន់ប្រទេសប៉ូឡូញ ដែលជាផែនការដើម។

បើទោះបីជាដំណើរទស្សនកិច្ចនេះហាក់ប្រថុយនឹងគ្រោះថ្នាក់មែន ប៉ុន្តែរុស្ស៊ីក៏បានដឹងអំពីរឿងនេះដែរ ជាអ្វីដែលសាធារណៈជនអ៊ុយក្រែនមិនបានដឹងទាល់តែសោះ។ អ្វីមិនមែនជារឿងចម្លែកនោះទេដែលទីក្រុងម៉ូស្គូដឹងអំពីរឿងនេះ ព្រោះថាមន្ត្រីអាមេរិកបានផ្តល់ការជូនដំណឹងដល់ទីក្រុងមូស្គូរួចទៅហើយ។ បើតាមលោក ចេក ស៊ូលីវ៉ាន់ បានប្រាប់អ្នកយកព័ត៌មានថា «យើងពិតជាបានជូនដំណឹងដល់រុស្ស៊ីថា ប្រធានាធិបតីលោក បៃដិន នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ»។

យោងតាមទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយឱ្យដឹងទៀតកាលពីថ្ងៃចន្ទថា ក្រុមមន្ត្រីជាន់ខ្ពស់មួយក្រុមតូចនៅសេតវិមាន និងនៅទូទាំងភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានកំណត់អំពីការធ្វើការសម្ងាត់ជាច្រើនខែដើម្បីធ្វើឱ្យដំណើរទស្សនកិច្ចនេះកើតឡើងបាន។ ហើយលោក Biden ទើបតែបានផ្តល់ការចុះហត្ថលេខាចុងក្រោយកាលពីថ្ងៃសុក្រ ទី ១៧។

មែនទែនទៅ ប្រធានាធិបតីអាមេរិកគឺមានបំណងមិនខុសពីមេដឹកនាំអឺរ៉ុបផ្សេងទៀតដែលបានធ្វើដំណើរទៅកាន់ទីក្រុងកៀវចាប់តាំងសង្គ្រាមផ្ទុះឡើងមក។ ហើយការទៅជួបប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេណេនស្គី ដល់ផ្ទះដូចនេះគឺជាការបញ្ជាក់ជំហរយ៉ាងរឹងមាំក្នុងការឈរជាមួយអ៊ុយក្រែន ស្របពេលដែលសង្គ្រាមជិតចូលដល់គម្របខួបមួយឆ្នាំ។ បន្ទាប់ពីការឈប់ចាក់ប្រេងនៅប្រទេសអាឡឺម៉ង់ យន្តហោះរបស់លោក បៃដិន បានបិទឧបករណ៍បញ្ជូនរបស់វាសម្រាប់ការហោះហើរទៅកាន់ទីក្រុង Rzeszow ប្រទេសប៉ូឡូញ ដែលជាអាកាសយានដ្ឋានដែលបានបម្រើការជាច្រកចេញចូលសម្រាប់ភ្ញៀវ VIP ចូលក្នុងប្រទេសអ៊ុយក្រែន។

លោក បៃដិន បានមកដល់ទីក្រុង Kyiv នៅម៉ោង ៨ ព្រឹកថ្ងៃចន្ទ ទី ២០ ហើយត្រូវបានស្វាគមន៍ដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែនលោកស្រី Bridget Brink ហើយបានចូលរថយន្តរបស់គាត់ដើម្បីបន្តដំណើរទៅកាន់វិមាន Mariinsky របស់លោកហ្សេលេនស្គី។ អ្នកដែលរួមដំណើរជាមួយលោក បៃដិន គឺមានមន្ត្រីជំនិតមួយចំនួនដូចជា លោក ស៊ូលីវ៉ាន់ ទីព្រឹក្សាសន្តិសុខជាតិ លោកស្រី O'Malley Dillon អនុប្រធានអគ្គសេនាធិការចម្រុះកងទ័ពអាមេរិក និងនាយកប្រតិបត្តិការិយាល័យ Oval លោកស្រី Annie Tomasini ។ ក្នុងនោះ ក៏មានដែរក្រុមអ្នកសារព័ត៌មានលម្អិតសេវាសម្ងាត់ ជំនួយការយោធាដែលមើលការខុសត្រូវកាបូបនុយក្លេអ៊ែរ ក្រុមពេទ្យ និងអ្នកថតរូបសេតវិមានផ្លូវការ៕យោងតាមទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយឱ្យដឹងទៀតកាលពីថ្ងៃចន្ទថា ក្រុមមន្ត្រីជាន់ខ្ពស់មួយក្រុមតូចនៅសេតវិមាន និងនៅទូទាំងភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានកំណត់អំពីការធ្វើការសម្ងាត់ជាច្រើនខែដើម្បីធ្វើឱ្យដំណើរទស្សនកិច្ចនេះកើតឡើងបាន។ ហើយលោក Biden ទើបតែបានផ្តល់ការចុះហត្ថលេខាចុងក្រោយកាលពីថ្ងៃសុក្រ ទី ១៧។

មែនទែនទៅ ប្រធានាធិបតីអាមេរិកគឺមានបំណងមិនខុសពីមេដឹកនាំអឺរ៉ុបផ្សេងទៀតដែលបានធ្វើដំណើរទៅកាន់ទីក្រុងកៀវចាប់តាំងសង្គ្រាមផ្ទុះឡើងមក។ ហើយការទៅជួបប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេណេនស្គី ដល់ផ្ទះដូចនេះគឺជាការបញ្ជាក់ជំហរយ៉ាងរឹងមាំក្នុងការឈរជាមួយអ៊ុយក្រែន ស្របពេលដែលសង្គ្រាមជិតចូលដល់គម្របខួបមួយឆ្នាំ។ បន្ទាប់ពីការឈប់ចាក់ប្រេងនៅប្រទេសអាឡឺម៉ង់ យន្តហោះរបស់លោក បៃដិន បានបិទឧបករណ៍បញ្ជូនរបស់វាសម្រាប់ការហោះហើរទៅកាន់ទីក្រុង Rzeszow ប្រទេសប៉ូឡូញ ដែលជាអាកាសយានដ្ឋានដែលបានបម្រើការជាច្រកចេញចូលសម្រាប់ភ្ញៀវ VIP ចូលក្នុងប្រទេសអ៊ុយក្រែន។

លោក បៃដិន បានមកដល់ទីក្រុង Kyiv នៅម៉ោង ៨ ព្រឹកថ្ងៃចន្ទ ទី ២០ ហើយត្រូវបានស្វាគមន៍ដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែនលោកស្រី Bridget Brink ហើយបានចូលរថយន្តរបស់គាត់ដើម្បីបន្តដំណើរទៅកាន់វិមាន Mariinsky របស់លោកហ្សេលេនស្គី។ អ្នកដែលរួមដំណើរជាមួយលោក បៃដិន គឺមានមន្ត្រីជំនិតមួយចំនួនដូចជា លោក ស៊ូលីវ៉ាន់ ទីព្រឹក្សាសន្តិសុខជាតិ លោកស្រី O'Malley Dillon អនុប្រធានអគ្គសេនាធិការចម្រុះកងទ័ពអាមេរិក និងនាយកប្រតិបត្តិការិយាល័យ Oval លោកស្រី Annie Tomasini ។ ក្នុងនោះ ក៏មានដែរក្រុមអ្នកសារព័ត៌មានលម្អិតសេវាសម្ងាត់ ជំនួយការយោធាដែលមើលការខុសត្រូវកាបូបនុយក្លេអ៊ែរ ក្រុមពេទ្យ និងអ្នកថតរូបសេតវិមានផ្លូវការ៕




អត្ថបទបន្ទាប់


ការនាំចេញផ្លែឈើត្រឹមតែ៣មុខប៉ុណ្ណោះ នឹងជួយឲ្យវៀតណាមរកចំណូលបានដល់ទៅ ២ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាម បាននិងកំពុងពង្រីកយុទ្ធសាស្ត្រផលិត និងការនាំចេញផលិតផលកសិកម្មកាន់តែខ្លាំងទៅកាន់ទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ នៅឆ្នាំ២០២៣នេះ ប្…

បំពង់មេនាំទឹកស្អាតក្រោមបាតទន្លេសាប ដែលជាគម្រោងធំបំផុតជាប្រវត្តិសាស្ត្ររបស់កម្ពុជា បានចាប់ផ្ដើមសាងសង់ហើយ

ព័ត៌មាន
បំពង់មេនាំទឹកស្អាតមានមុខកាត់ទំហំ ២ម៉ែត្រ ដែលជាគម្រោងធំបំផុតជាប្រវត្តិសាស្ត្រនៅកម្ពុជា ត្រូវបានបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាបហើយ កាលព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ