រដ្ឋមន្រ្តីព័ត៌មាន ខៀវ កាញារីទ្ធ៖ ច្បាប់ស្តីពីការបង្រ្កាបព័ត៌មានក្លែងក្លាយ«អត់ចាំបាច់ទេ»
ដោយ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ថា កម្ពុជានឹងមិនធ្វើច្បាប់ស្តីពីការបង្រ្កាបព័ត៌មានក្លែងក្លាយនោះទេ ដោយយល់ថា «អត់ចាំបាច់ទេ» ហើយបើមានច្បាប់នេះ វាមិនការពារផលប្រយោជន៍រួមទេ មានតែការពារផលប្រយោជន៍បុគ្គល ហើយអាចនឹងក្លាយជាការរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។