#តំបន់​អាស៊ី​និង អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក

Articles by Tag តំបន់​អាស៊ី​និង អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក

IMF បន្ថយការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី និងព្រមានពីហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់

ដោយ​ វុធ ច័ន្ទតារា
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីមកទាបជាងមុន និងបានទាញសញ្ញាអាសន្នដោយព្រមានថា រលកឆ្លងកូវីដ១៩ថ្មីៗនៅក្នុងតំបន់ នឹងនៅតែបន្តជះឥទ្ធិពលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ទោះបីស្ថិតក្នុងចំនួនតិចក៏ក្តី ខណៈកំណើនអតិផរណាអាចបង្កជាហានិភ័យដល់ចក្ខុវិស័យសេដ្ឋកិច្ចនៅឆ្នាំក្រោយផងដែរ។