សេដ្ឋកិច្ចតំបន់អាស៊ី

IMF បន្ថយការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី និងព្រមានពីហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីមកទាបជាងមុន និងបានទាញសញ្ញាអាសន្នដោយព្រមានថា រលកឆ្លងកូវីដ១៩ថ្មីៗនៅក្នុងតំបន់ នឹងនៅតែបន្តជះឥទ្ធិពលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ទោះបីស្ថិតក្នុងចំនួនតិចក៏ក្តី ខណៈកំណើនអតិផរណាអាចបង្កជាហានិភ័យដល់ចក្ខុវិស័យសេដ្ឋកិច្ចនៅឆ្នាំក្រោយផងដែរ។
IMFទម្លាក់កំណើនសេដ្ឋកិច្ចតំបន់អាស៊ី
ដោយ

ក្នុង​របាយការណ៍​ចក្ខុវិស័យ​តំបន់​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ដែល​ចេញផ្សាយ​ថ្មី​ចុង​ក្រោយ បាន​ផ្តោត​សំខាន់​ដំបូង​គេ​លើ​សេដ្ឋកិច្ច​របស់​ចិន​។ ចិន​ជា​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​លេខ​២​ពិភពលោក និង ជា​បងធំ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី ត្រូវ​បាន IMF ព្យាករ​ថា​នឹង​មាន​កំណើនសេដ្ឋកិច្ច ៨%​ក្នុង​ឆ្នាំ​២០២១ និង ៥,៦% នៅ​ឆ្នាំ​២០២២​។ ប៉ុន្តែ​កំណើន​នេះ ត្រូវ​បាន IMF អះអាង​ថា ជា​កំណើន​ដែល​មិន​មាន​តុល្យភាព​។

IMF បាន​ទម្លាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ី​អស់ ១,១% ពោល​គឺ​បាន​បន្ទាប​ការ​ព្យាករណ៍​កាលពី​ខែមេសា​ក្នុង​កំណើន​៧,៦% មក​នៅ​ត្រឹម ៦,៥%​វិញ​។ នេះ​ក៏​ដោយសារ​តែ IMF មើលឃើញ បញ្ហា​ចំបង​នៃ​កំណើន​ករណី​ឆ្លង​កូ​វី​ដ​១៩​ឌែ​លតា ដែល​បាន​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់ និង ទិន្នផល​រោងចក្រ​។

យ៉ាងណាមិញ តាម​រយៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ស្ថាន​ប័ន​អន្តរជាតិ​មួយ​នេះ បាន​តម្លើង​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​តំបន់​អាស៊ី​សម្រាប់​ឆ្នាំ​២០២២​បន្តិច​វិញ ដោយ​កើនឡើង​ក្នុង​អត្រា ៥,៣% ខណៈ​ការ​ព្យាករណ៍​កាលពី​នៅ​ខែមេសា​មាន ៥,៧%​។ 

ទោះបីជា​យ៉ាងនេះ​ក្តី តំបន់​អាស៊ី​និង អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​តែ​ជា​តំបន់​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ បើ​ធៀប​នឹង​តំបន់​ដទៃ​ទៀត​ក្នុង​ពិភពលោក​។ ប៉ុន្តែ​វា​នៅ​តែ​មាន​គម្លាត​ខុស​គ្នា​ខ្លាំង រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ស្រាប់ នៅ​អាស៊ី និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​។

ហេតុនេះ IMF បាន​ផ្តល់​ជា​អនុសាសន៍ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី ត្រូវ​រក្សា​ការ​គាំទ្រ​រូបិយ​វត្ថុ​របស់​ខ្លួន ដើម្បី​ធានា​បាន​នូវ​ការ​ងើបឡើង​វិញ​យូរអង្វែង ហើយ​ធនាគារកណ្តាល​គួរតែ​រៀបចំ​ដើម្បី​ធ្វើ​សកម្មភាព​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់រហ័ស ប្រសិនបើ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច មាន​ភាពរឹងមាំ​លឿន​ជាង​ការ​រំពឹង​ទុក ឬ​ប្រសិនបើ​អតិផរណា​កើនឡើង​លើស​ការ​រំពឹង​ទុក​ពេក​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងចេញមុខមកបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលថ្មីមួយប្រភេទទៀតចេញពីនាវាមុជទឹកមិនធ្លាប់ឃើញពីមុនមក

ព័ត៌មាន
បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារ ក្នុងថ្ងៃពុធទី២០តុលានេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយដោយបាន…

ថៃត្រៀមលក្ខណៈធ្វើតេស្តកូវីដ១៩ទ្រង់ទ្រាយធំ ខណៈការបើកប្រទេសទទួលទេសចរបរទេសខិតចូលមកដល់

ព័ត៌មាន
ថ្ងៃទី០១ខែវិច្ឆិកា ជាថ្ងៃដែលប្រទេសថៃ នឹងបើកចំហរជើងមេឃទទួលអ្នកដំណើរទេសចរណ៍អន្តរជាតិឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ប៉ុន្តែទាល់តែបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ