#តំបន់មានសន្តិភាព និងស្ថិរភាព

Articles by Tag តំបន់មានសន្តិភាព និងស្ថិរភាព

អាស៊ានជឿជាក់ថា សមិទ្ធភាពការងាររបស់ប្រធានអាស៊ានឆ្នាំនេះនឹងជួយឲ្យតំបន់មានសន្តិភាព និងស្ថិរភាព

ដោយ​ ខន ណារី
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញការគាំទ្រ និងជឿជាក់យ៉ាងមុតមាំថា សមិទ្ធភាពការងាររបស់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣នេះ នឹងជួយឲ្យមានសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។ ការបង្ហាញការគាំទ្ររបស់អាស៊ានបែបនេះ បានធ្វើឡើងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីអាទិភាពគន្លឹះ ក្រោមមូលបទ«សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។