#តំបន់ស្ទឹងមានជ័យ

Articles by Tag តំបន់ស្ទឹងមានជ័យ

លំនៅដ្ឋានបែបបុរី និងខុនដូ នៅតំបន់ស្ទឹងមានជ័យ រីកលូតលាស់លឿនស្ទើរតែមិនគួរឲ្យជឿ!

ដោយ​ សូរ ចាន់ណា
តំបន់ស្ទឹងមានជ័យ បើនិយាយពី១៥ឆ្នាំមុន អ្នករស់នៅកណ្ដាលរាជធានីភ្នំពេញ តែងតែនិយាយថា ស្ទឹងមានជ័យ ជាតំបន់ជាយក្រុងសម្បូរដោយផ្ទះឈើ ផ្លូវដី និងមិនសូវមានផ្លូវកៅស៊ូជាដើម។ ប៉ុន្ដែ ឥឡូវ តំបន់ស្ទឹងមានជ័យ ប្រែមុខមាត់យ៉ាងលឿនរហ័ស ដោយក្នុងនោះ មានស្ពានអាកាស ផ្សារទំនើប អគារលំនៅដ្ឋាន អគារខុនដូ អាផាតមិន និងអគារ​ពាណិជ្ជកម្ម​ជាច្រើន​ផ្សេង​ទៀត បានរីកស្គុស​ស្គាយ​ដូចផ្សិត។