Advertisement
អត្ថបទពាណិជ្ជកម្ម

លំនៅដ្ឋានបែបបុរី និងខុនដូ នៅតំបន់ស្ទឹងមានជ័យ រីកលូតលាស់លឿនស្ទើរតែមិនគួរឲ្យជឿ!


តំបន់ស្ទឹងមានជ័យ បើនិយាយពី១៥ឆ្នាំមុន អ្នករស់នៅកណ្ដាលរាជធានីភ្នំពេញ តែងតែនិយាយថា ស្ទឹងមានជ័យ ជាតំបន់ជាយក្រុងសម្បូរដោយផ្ទះឈើ ផ្លូវដី និងមិនសូវមានផ្លូវកៅស៊ូជាដើម។ ប៉ុន្ដែ ឥឡូវ តំបន់ស្ទឹងមានជ័យ ប្រែមុខមាត់យ៉ាងលឿនរហ័ស ដោយក្នុងនោះ មានស្ពានអាកាស ផ្សារទំនើប អគារលំនៅដ្ឋាន អគារខុនដូ អាផាតមិន និងអគារ​ពាណិជ្ជកម្ម​ជាច្រើន​ផ្សេង​ទៀត បានរីកស្គុស​ស្គាយ​ដូចផ្សិត។
នេះជាទិដ្ឋភាពបុរី ប៉េង ហួត ដឹស្តា អិតធីណល (រូបថត៖ សៃ វណ្ណ)
ដោយ
Advertisement

អ្នកស្រី ពេជ្រ ណា អ្នករស់នៅក្នុងបុរី ប៉េង ហួត ដឹស្តា អិតធីណល ក្នុងតំបន់ស្ទឹងមានជ័យ បានឲ្យដឹងថា តំបន់ស្ទឹងមានជ័យពីមុន ជាតំបន់សម្រាប់​ចាក់​សម្រាម​ និងមាន​ភាពស្ងាត់​ជ្រងំ ប៉ុន្ដែ បច្ចុប្បន្ន ស្ទឹងមានជ័យ ដែលធ្លាប់ជាជាយក្រុង ឥឡូវវាបានក្លាយជាក្រុងបាត់ទៅហើយ។

អ្នកស្រីនិយាយថា៖ «ឥឡូវមានផ្សារទំនើប មានផ្លូវស្អាត អត់ពិបាករស់នៅដូចមុនទេ គ្រាន់តែស្ទះចរាចរណ៍ពេលគេចេញធ្វើការ ឬទៅរៀនតែបន្តិចទេ»។

ដូចគ្នាដែរ លោកយាយ ហឺ លៀម ពលរដ្ឋរស់នៅតំបន់​ស្ទឹងមានជ័យ បានមានប្រសាសន៍ថា៖ «ស្ទឹងមានជ័យពីដើមស្ងាត់ ឥឡូវវាទៅជាក្រុងបាត់ទៅហើយ មាន​សាលារៀន… ខ្ញុំមកនៅទីនេះ៥ឆ្នាំហើយ កាលមុនផ្លូវដើរមិនរួចទេផងហ្នឹង សុទ្ធតែទឹក ឥឡូវមានភ្លៀងមួយស្របក់ វាហូរទៅអស់ហើយ»។  

ការប្រែប្រួល​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​មួយ នៃ​តំបន់​ស្ទឹងមានជ័យ គឺ​ការកញ្ជ្រោល​ងើបឡើង​នៃ​គម្រោង​​​លំនៅដ្ឋាន ដែល​បាន​ផុស​ឡើង​​គ្រប់ទិសទី។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ KFA បានឲ្យដឹងថា ១០ឆ្នាំមុន ស្ទឹងមានជ័យ មានបញ្ហាជាច្រើន ដូចជា ការកកស្ទះចរាចរណ៍ និងជាតំបន់ដីចាក់សម្រាម​ជាដើម។ កាលនោះ ទីនេះ ជាតំបន់សម្បូរឃ្លាំង និងរោងចក្រ ប៉ុន្ដែ បច្ចុប្បន្ន មានស្ពានអាកាស និងការអភិវឌ្ឍបុរីលំនៅដ្ឋាន​លំដាប់​ខ្ពស់ និងអគារ​ពាណិជ្ជកម្មផងដែរ។  

លោកឧកញ៉ា នួន រិទ្ធី ថ្លែងប្រាប់ខេមបូណូមីសយ៉ាងដូច្នេះថា៖ «កន្លងមក ស្ទឹងមានជ័យជាតំបន់រោងចក្រឧស្សាហកម្ម តែកែប្រែបន្តិចៗម្តងៗ មកជាតំបន់បុរីលំនៅដ្ឋាន។ លើសពីនេះ ស្ទឹងមានជ័យ ជាច្រកមួយដ៏សំខាន់រវាងជាយក្រុង និងមកទីក្រុងភ្នំពេញផងដែរ»។  

ទន្ទឹមនឹងការរីកលូតលាស់វិស័យអលចនទ្រព្យតំបន់នៅស្ទឹងមានជ័យ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានពង្រីក​គម្រោង​បុរី​លំនៅដ្ឋាន​បែបប្រណីត​របស់​ខ្លួនទៅ​ក្នុង​តំបន់​ស្ទឹង​មានជ័យ​នេះ​ដែរ។  តួយ៉ាង គឺ​គម្រោង​​បុរី​ ដឹ ស្តារ អិតធីណលនេះ​ជាដើម។  

គម្រោងបុរី The Star Eternal របស់​ក្រុមហ៊ុនបុរី ប៉េង ហួត ស្ថិត​​នៅ​ចម្ងាយ​ប្រមាណមួយគីឡូម៉ែត្រ​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ។ បើតាម​អ្នក​គ្រប់គ្រង​ផ្នែក​លក់​ គម្រោង​ The Star Enternal ឲ្យ​ដឹងថា តម្រូវការ​លំនៅដ្ឋាន​បែប​បុរី នៅ​ក្នុង​តំបន់​ស្ទឹង​មានជ័យ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

តាម​ការព្យាករ​របស់អ្នកជំនាញ​អចលនទ្រព្យ តម្រូវការ​លំនៅដ្ឋាន​របស់​ប្រជាជន​ដែល​មានជីវភាព​មធ្យម​ និង​ខ្ពស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ នឹង​នៅ​តែ​បន្ត​កើនឡើងជាច្រើន​ទៅ​មុខ​ទៀត៕             

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ជាមុខព្រួញវិនិយោគក្រៅប្រទេសទី២ របស់វៀតណាម បន្ទាប់ពីឡាវ

ព័ត៌មាន
គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៨នេះ កម្ពុជា ទទួលបានការវិនិយោគពីប្រទេសវៀតណាម ប្រមាណជាង៣០លានដុល្លារអាមេរិក ក្នុងចំណោមទឹកប្រាក់វិនិយោគក្រៅប្រ...

ដំណាំម្រុំស្រួលដាំ តែទីផ្សារមិនទៀងទាត់

ព័ត៌មាន
លោកយាយ ឡាយ ថុន គឺជាកសិករដាំម្រុំនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ក្នុងវ័យ ៦៤ឆ្ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ