#តម្រូវការភាពធន់នឹងអាកាសធាតុ

Articles by Tag តម្រូវការភាពធន់នឹងអាកាសធាតុ

តម្រូវការភាពធន់នឹងអាកាសធាតុ សម្រាប់ប្រព័ន្ធកសិ-ស្បៀងអាហារ នៅតែជាតម្រូវការចាំបាច់

ដោយ​ សោម ស្រីពេជ្រ
កិច្ចប្រជុំស្ដីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាព ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាពង្រីកសាមគ្គីភាព ដើម្បីទាញយកធនធានប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយប្រសិទ្ធភាព និងភាពធន់នឹងអាកាសធាតុ»។ កិច្ចប្រជុំនេះ មានគោលបំណងចម្បងដើម្បីកៀរគរការចូលរួមជាបន្ទាន់ក្នុងកិច្ចការពារ និងបង្ការទុកនូវហានិភ័យនានា ដែលកំពុងគំរាមកំហែងភពផែនដី និងដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការបន្តការរស់រាន់មានជីវិតរបស់មនុស្សយើងទាំងអស់គ្នា។