#ដើម្បីផលិតរថយន្តអគ្គិសនីដំបូងរបស់ពួកគេ

Articles by Tag ដើម្បីផលិតរថយន្តអគ្គិសនីដំបូងរបស់ពួកគេ

ក្រុមហ៊ុនយក្សជប៉ុន Sony និង Honda ចាប់ដៃគ្នាវិនិយោគផលិតយានយន្ដអគ្គិសនីនៅអាមេរិក និងគ្រោងចេញលក់នៅឆ្នាំ២០២៦

ដោយ​ ​ ខេមបូណូមីស
បន្ទាប់ពីបានសម្រេចចិត្តចាប់ដៃរួមគ្នាអស់រយៈពេលប៉ុន្មានខែមក ពេលនេះក្រុមហ៊ុនយក្សពីររបស់ជប៉ុន គឺ Sony និង Honda បានបង្កើតក្រុមហ៊ុនថ្មីរួមគ្នាជាផ្លូវការហើយ ដើម្បីផលិតរថយន្តអគ្គិសនីដំបូងរបស់ពួកគេ នៅលើទឹកដីអាមេរិកខាងជើង ដោយការបញ្ចេញលក់រថយន្ដនេះ នឹងចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ២០២៦ ខណៈការបើកឱ្យបញ្ជាទិញរថយន្តនេះ នឹងធ្វើឡើងនៅឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់ជប៉ុន។