#ដូងប្រេង

Articles by Tag ដូងប្រេង

ការនាំចេញដូងប្រេងរបស់កម្ពុជា ធ្លាក់ចុះជិត១ម៉ឺនតោន នៅឆ្នាំ២០២៤ ខណៈឥណ្ឌា ជាទីផ្សារនាំចូលធំជាងគេ

ដោយ​ ​ ខេមបូណូមីស
ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលជាក្រុមហ៊ុនផលិត និងនាំចេញដូងប្រេងតែមួយគត់របស់កម្ពុជា បាននាំចេញដូងប្រេងទៅក្រៅប្រទេសបានជាង៥ម៉ឺនតោន កាលពីឆ្នាំ២០២៤ កន្លងទៅ មានការធ្លាក់ចុះជិត១ម៉ឺនតោន បើធៀបនឹងឆ្នាំ២០២៣។ តាមរយៈបរិមាណនាំចេញនេះ ក្រុមហ៊ុននេះអាចរកចំណូលបានជាង៥៣លានដុល្លារមានការកើនឡើងប្រមាណ៣លានដុល្លារ បើធៀបនឹងឆ្នាំមុន ដោយសារតម្លៃដូងប្រេងនៅក្នុងឆ្នាំ២០២៤ មានភាពល្អប្រសើរជាងឆ្នាំ២០២៣។ ប្រទេសឥណ្ឌា គឺជាទីផ្សារនាំចូលដូងប្រេងធំជាងគេរបស់កម្ពុជា។