#វ៉ាក់សាំង​កូ​វី​ដ​-១៩

Articles by Tag វ៉ាក់សាំង​កូ​វី​ដ​-១៩

វៀតណាមនៅតែរំពឹងកំណើន GDP ខ្ពស់នៅឆមាសទី២ ទោះកូវីដ-១៩បន្ដរាតត្បាត

ដោយ​ ចាន់ មង្គល
រដ្ឋាភិបាលវៀតណាម បានព្យាករពីកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP នៅឆមាសទី២ ឆ្នាំ២០២១នេះ ថាអាចនឹងសម្រេចបានចន្លោះពី ៦ ទៅ៦,៥ ភាគរយ ដោយអាស្រ័យទៅលើស្ថានភាពកូវីដ-១៩។ ការព្យាករនេះ ធ្វើឡើងនៅចំពេលដែល បច្ចុប្បន្នស្ថានភាពកូវីដ-១៩នៅវៀតណាមកំពុងបន្ដរាតត្បាតខ្លាំងនៅឡើយ។ ជាក់ស្ដែង តួលេខកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ វៀតណាមរកឃើញអ្នកឆ្លងថ្មីដល់ទៅជាង៩០០នាក់ ជាតួលេខច្រើនបំផុត មិនធ្លាប់មានឡើងតាំងពីមានផ្ទុះរាលដាលកូវីដ-១៩មក។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន VN Express។