វៀតណាមនៅតែរំពឹងកំណើន GDP ខ្ពស់

វៀតណាមនៅតែរំពឹងកំណើន GDP ខ្ពស់នៅឆមាសទី២ ទោះកូវីដ-១៩បន្ដរាតត្បាត


រដ្ឋាភិបាលវៀតណាម បានព្យាករពីកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP នៅឆមាសទី២ ឆ្នាំ២០២១នេះ ថាអាចនឹងសម្រេចបានចន្លោះពី ៦ ទៅ៦,៥ ភាគរយ ដោយអាស្រ័យទៅលើស្ថានភាពកូវីដ-១៩។ ការព្យាករនេះ ធ្វើឡើងនៅចំពេលដែល បច្ចុប្បន្នស្ថានភាពកូវីដ-១៩នៅវៀតណាមកំពុងបន្ដរាតត្បាតខ្លាំងនៅឡើយ។ ជាក់ស្ដែង តួលេខកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ វៀតណាមរកឃើញអ្នកឆ្លងថ្មីដល់ទៅជាង៩០០នាក់ ជាតួលេខច្រើនបំផុត មិនធ្លាប់មានឡើងតាំងពីមានផ្ទុះរាលដាលកូវីដ-១៩មក។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន VN Express។
កំណើន GDP វៀតណាមស្រពេចស្រពិលព្រោះកូវីដ-១៩

បើ​ទោះបីជា ស្ថានភាព​កូ​វី​ដ​-១៩ រាតត្បាត ប៉ុន្ដែ​កំណើន​GDP របស់​វៀតណាម​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២១​នៅ​តែ​សម្រេច​បាន​កំណើន​៥,៦%​។ ដោយឡែក នៅ​ឆមាស​ទី​២​នេះ ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ដល់ ៦% ទៅ​៦,៥% ទៀត​។ ប៉ុន្ដែ ការ​ព្យាករ​ថ្មី​ៗ​នេះ ហាក់​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅឡើយ នៅ​ចំ​ពេល​ដែល​ស្ថានភាព​កូ​វី​ដ​-១៩​នៅ​វៀតណាម​នៅ​រយៈពេល​ចុង​ក្រោយ​នេះ មានការ​ហក់​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។

តាម​ការ​ព្យាករ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម នៅ​ក្នុង​សេណា​រី​យ៉ូ​ទី​១ សេដ្ឋកិច្ច​វៀតណាម​អាច​នឹង​កើន ៦% ប្រសិនបើ​ស្ថានភាព​រលក​ឆ្លង​កូ​វី​ដ​-១៩ ត្រូវ​បាន​គ្រប់គ្រង​បាន​នៅ​ក្នុង​ខែកក្កដា ហើយ​មិន​មានការ​ផ្ទុះ​រាលដាល​ទ្រង់ទ្រាយ​ធំ​ថ្មី​ទៀត​នៅ​ក្នុង​ទីតាំង​សួន​ឧស្សាហកម្ម និង​ទីក្រុង​ធំ​ៗ​។ នេះ​បើ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម​។

មន្ត្រីជាន់ខ្ពស់​វៀតណាម​រូប​នេះ​បន្ថែម​ទៀត​ថា សម្រាប់​សេរ​ណា​រី​យ៉ូ​ទី​២ សេដ្ឋកិច្ច​វៀតណាម អាច​នឹង​កើន​ដល់ ៦,៥% ប្រសិនបើ​រលក​ឆ្លង​កូ​វី​ដ​-១៩​អាច​គ្រប់គ្រង​បាន​នៅ​ក្នុង​ខែមិថុនា ប៉ុន្ដែ វា​គឺ​មានការ​ប្រឈម​ច្រើន​ណាស់​ចំពោះ​គោលដៅ​នេះ ខណៈ​ដែល​ស្ថានភាព​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ នៅ​តែ​មាន​ភាព​ស្មុគស្មាញ​។

មាន​កត្តា​ប្រឈម​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​សេដ្ឋកិច្ច​វៀតណាម នៅ​ក្នុង​រយៈពេល​៦​ខែ​ទៅ​មុខ​ទៀត​នេះ រួម​មានការ​ឡើងថ្លៃ អចលនវត្ថុ មុខទំនិញ សម្ភារ និង​ការ​ចំណាយ​ដឹក​ជញ្ជូន​ឡើងថ្លៃ​ជាដើម​។

សូម​បញ្ជាក់​ថា នៅ​៦​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១ ចំណូល​រដ្ឋាភិបាល​វៀតណាម​បាន​កើនឡើង​ជាង​១៥% ខណៈ​ដែល​ការ​នាំ​ចេញ​បាន​ហក់​ឡើង​ជាង​២៨% ដោយ​មាន​ទឹកប្រាក់​សរុប​ជិត​១៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

បច្ចុប្បន្ន​វៀតណាម មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​សរុប​ជិត​២​ម៉ឺន​នាក់​ហើយ និង​មាន​អ្នក​ស្លាប់​ជាង​៨០​នាក់ ខណៈ​ដែល​ចំនួន​ប្រជាជន​ប្រមាណ​ជាង​៣​លាន​៨​សែន​នាក់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដោយ​ក្នុង​នោះ មាន​ជិត​២២​ម៉ឺន​នាក់​បាន​ចាក់​គ្រប់​ចំនួន​២​ដូ​ស​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកចាប់ផ្ដើមបញ្ចេញជំនួយវ៉ាក់សាំងទៅឲ្យប្រទេសតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

ព័ត៌មាន
សហរដ្ឋអាមេរិកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ នឹងផ្ដល់វ៉ាក់សាំង Pfizer/BioNTech សរុបចំនួន១លានដូសទៅឲ្យប្រទេសម៉ាឡេស៊ី ហើយបន្ទាប់ពីនេះ តាមផែនការ…

ចំនួនអ្នកស្លាប់ និងរបួស ប្រមាណ១០០នាក់ ដោយសារការធ្លាក់យន្តហោះកងទ័ពអាកាសហ្វីលីពីន

ព័ត៌មាន
ប្រធានកងទ័ពជើងអាកាសហ្វីលីពីនលោក Cirilito Sobejana បាននិយាយកាលនៅថ្ងៃចន្ទនេះថាអ្នកដំណើរទាំងអស់នៃយន្តហោះកងទ័ពអាកាសហ្វីលីពីន ដែលធ្លាក់កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ