#វៀតណាមគ្រោងកាត់បន្ថយនាំចេញអង្ករ

Articles by Tag វៀតណាមគ្រោងកាត់បន្ថយនាំចេញអង្ករ

តើកម្ពុជាអាចរងឥទ្ធិពលបែបណាពីគម្រោងកាត់បន្ថយការនាំចេញអង្កររបស់វៀតណាមត្រឹម៤លានតោននៅឆ្នាំ២០៣០?

ដោយ​ ខន ណារី
ប្រទេសវៀតណាម គឺជាទីផ្សារគោលដៅដ៏សំខាន់មួយ ក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្មដែលមិនទាន់កែច្នៃ ក្នុងនោះរួមមាន ផលិតស្រូវរបស់កម្ពុជា ផងដែរ។ យ៉ាងណាមិញ នាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាម មានបំណងកាត់បន្ថយការនាំចេញអង្កររបស់ខ្លួនពីជាង ៧លានតោន ក្នុងឆ្នាំ២០២២ ឱ្យមកនៅត្រឹម ៤លានតោន ក្នុងមួយឆ្នាំវិញត្រឹមឆ្នាំ២០៣០ ក្នុងគោលបំណងជំរុញការនាំចេញអង្ករមានគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការពារបរិស្ថាន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។