កម្ពុជាចំណេញអ្វីខ្លះ នៅពេលវៀតណាមគ្រោងកាត់បន្ថយនាំចេញអង្ករត្រឹម៤លានតោននៅឆ្នាំ២០៣០?

តើកម្ពុជាអាចរងឥទ្ធិពលបែបណាពីគម្រោងកាត់បន្ថយការនាំចេញអង្កររបស់វៀតណាមត្រឹម៤លានតោននៅឆ្នាំ២០៣០?


ប្រទេសវៀតណាម គឺជាទីផ្សារគោលដៅដ៏សំខាន់មួយ ក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្មដែលមិនទាន់កែច្នៃ ក្នុងនោះរួមមាន ផលិតស្រូវរបស់កម្ពុជា ផងដែរ។ យ៉ាងណាមិញ នាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាម មានបំណងកាត់បន្ថយការនាំចេញអង្កររបស់ខ្លួនពីជាង ៧លានតោន ក្នុងឆ្នាំ២០២២ ឱ្យមកនៅត្រឹម ៤លានតោន ក្នុងមួយឆ្នាំវិញត្រឹមឆ្នាំ២០៣០ ក្នុងគោលបំណងជំរុញការនាំចេញអង្ករមានគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការពារបរិស្ថាន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
តើកម្ពុជាអាចរងឥទ្ធិពលបែបណាពីគម្រោងកាត់បន្ថយការនាំចេញអង្កររបស់វៀតណាមត្រឹម៤លានតោននៅឆ្នាំ២០៣០?

តើផែនការកាត់បន្ថយការនាំចេញអង្កររបស់វៀតណាមនេះ នឹងជះឥទ្ធិពលយ៉ាងណា ដល់វិស័យស្រូវ-អង្កររបស់កម្ពុជា?

ឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ ចំពោះវិស័យស្រូវ-អង្ករកម្ពុជា នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ជាពិសេសក្រោយរដ្ឋាភិបាលនៃប្រទេសវៀតណាម មានបំណងកាត់បន្ថយការនាំចេញអង្កររបស់ខ្លួនពី ៧,១លានតោន ក្នុងឆ្នាំ២០២២ ឱ្យមកនៅត្រឹម ៤លានតោន ក្នុងមួយឆ្នាំវិញត្រឹមឆ្នាំ២០៣០។ ឧកញ៉ា ចាន់ សុខឃាំង បានគូសបញ្ជាក់ដូច្នេះ ផែនការកាត់បន្ថយការនាំចេញអង្កររបស់វៀតណាម ក៏ក្លាយជាសញ្ញាវិជ្ជមានមួយសម្រាប់ទីផ្សារស្រូវ-អង្ករកម្ពុជា ដែលអាចផ្ដល់នូវឱកាសសម្រាប់អង្ករកម្ពុជា កាន់តែបង្ហាញសក្ដានុពលរបស់ខ្លួនលើទីផ្សារអន្តរជាតិ។ បើតាមប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជារូបនេះ ដើម្បីកម្ពុជាអាចចាប់យកនូវឱកាសដ៏ល្អនេះកម្ពុជា គប្បីគិតគូរ និងជំរុញបន្ថែមនូវវិស័យស្រូវ-អង្កររបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ ជាពិសេសផ្ដោតលើកត្តាសំខាន់ៗ មួយចំនួន ដូចជា កត្តាគុណភាពពូជ និងផលិតផល ជាដើម។

សម្រាប់ទីផ្សារអង្ករនាឆ្នាំនេះវិញ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅតែបង្ហាញពីគំនិតសុទិដ្ឋិនិយមខ្ពស់ថា នឹងនៅអាចរក្សាបាននូវភាពវិជ្ជមាន ដោយលោកបញ្ជាក់ថា អង្ករកម្ពុជាបានក្លាយជាទំនិញយុទ្ធសាស្រ្តរបស់សេដ្ឋកិច្ច។ លើសពីនោះ អង្ករក៏ជាទំនិញយុទ្ធសាស្រ្តសម្រាប់ក្នុងតំបន់ និងពិភពលោក ផងដែរ។ ត្រង់ចំណុចនេះហើយ ទើបប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅតែបង្ហាញពីភាពវិជ្ជមានសម្រាប់ទីផ្សារអង្ករកម្ពុជា សម្រាប់ឆ្នាំ២០២៣នេះថា នៅតែមានភាពវិជ្ជមាន និងល្អប្រសើរ ទោះបីជាមានជួបបញ្ហាប្រឈមមួយចំនួនដោយសារស្ថានការណ៍ប្រែប្រួលរបស់ពិភពលោកក្ដី។

នៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញអង្ករ ជាង ២៧ម៉ឺន៨ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយឧកញ៉ា ចាន់ សុខឃាំង ដោយលោកបានកត់សម្គាល់ឃើញថា ប្រទេសចិន នៅតែជាទីផ្សារនាំមុខ និងលេចធ្លោរ ជាងគេសម្រាប់ទីផ្សារនាំចេញអង្កររបស់កម្ពុជា នារយៈពេល ៥ខែក្នុងឆ្នាំ២០២៣នេះ ខណៈសហគមអឺរ៉ុបគឺជាទីផ្សារធំទីពីរសម្រាប់ទីផ្សារអង្កររបស់កម្ពុជា៕




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ឡាវ បង្កើនទុនចុះបញ្ជីជាង២លានដុល្លារបន្ថែម នាំឲ្យដើមទុនសរុបកើនដល់ជាង២៥លានដុល្លារ

ព័ត៌មាន
ធនាគារ អេស៊ីលីដា ឡាវ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបង្កើនទុនចុះបញ្ជី៤០ពាន់លានឡាវគីប ឬជាង ២,២លាន…

កិច្ចប្រជុំរវាងប្រមុខការពារជាតិអាមេរិក និងសមភាគីចិន នៅតែមិនទាន់អាចធ្វើបាន ទោះភាគីទាំងពីរបង្ហាញពីឆន្ទៈចង់ប្រជុំក្ដី

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានសម្តែងការសោកស្តាយកាលពីថ្ងៃសៅរិ៍ ទី៣ មិថុនា ចំពោះការបដិសេធរបស់រដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ