លោកជំទាវ ឱ វណ្ណឌីន៖ នៅឆ្នាំ២០២២ «អូមីក្រុង» អាចនឹងដើរពេញពិភពលោក រួមទាំងកម្ពុជា
ដោយ
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២២ ជាឆ្នាំដែលវីរុសអូមីក្រុងដើររាតត្បាតនៅពេញពិភពលោក រួមទាំង កម្ពុជាផងដែរ ខណៈដែលកម្ពុជាគិតត្រឹមថ្ងៃអាទិត្យទី ១៩ ខែធ្នូ បានរកឃើញវីរុសបំប្លែងថ្មី អូមីក្រុងចំនួន ៤ករណីហើយ។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងជំងឺកូវីដ-១៩ ពិសេសវត្តមានវីរុសបំប្លែងថ្មី «អូមីក្រុង» ដែលមានការសមត្ថភាពចម្លងរហ័សជាងវីរុសកូវីដ១៩ធម្មតា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល។