មេរោគបំប្លែងថ្មី អូមីក្រុង

លោកជំទាវ ឱ វណ្ណឌីន៖ នៅឆ្នាំ២០២២ «អូមីក្រុង» អាចនឹងដើរពេញពិភពលោក រួមទាំងកម្ពុជា


លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២២ ជាឆ្នាំដែលវីរុសអូមីក្រុងដើររាតត្បាតនៅពេញពិភពលោក រួមទាំង កម្ពុជាផងដែរ ខណៈដែលកម្ពុជាគិតត្រឹមថ្ងៃអាទិត្យទី ១៩ ខែធ្នូ បានរកឃើញវីរុសបំប្លែងថ្មី អូមីក្រុងចំនួន ៤ករណីហើយ។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងជំងឺកូវីដ-១៩ ពិសេសវត្តមានវីរុសបំប្លែងថ្មី «អូមីក្រុង» ដែលមានការសមត្ថភាពចម្លងរហ័សជាងវីរុសកូវីដ១៩ធម្មតា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល។
លោកជំទាវ ឱ វណ្ណឌីន នាសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងសុខាភិបាលកាលពីថ្ងៃទី ៩ ខែធ្នូ ២០២១

ដ្បិតថា នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន ករណី​ឆ្លង​កូ​វី​ដ​-១៩ បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ក៏​ដោយ ប៉ុន្តែ គិត​មក​ដល់​ពេល​នេះ កម្ពុជា ក៏​បាន​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ បំប្លែង​ថ្មី អូ​មី​ក្រុង​ចំនួន ៤​នាក់​ហើយ ដែល​ជា​ករណី​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស​។ វត្តមាន អូ​មី​ក្រុង គឺជា​ក្ដី​ព្រួយបារម្ភ​មួយ​របស់​ក្រសួងសុខាភិបាល រួម​ទាំង​ប្រជាជន​កម្ពុជា ក៏​ព្រោះតែ អូ​មី​ក្រុង កំពុង​វាយលុក​ស្ទើរតែ​ទូ​ទាំង​ពិភពលោក ពិសេស​ទ្វីបអាហ្វ្រិក​ខាងត្បូង ដែល​ជា​ប្រភព​នៃ​ការ​ចម្លង​វីរុស អូ​មី​ក្រុង​។

យ៉ាងណា​ក៏​ដោយ លោក​ជំទាវ ឱ វណ្ណ​ឌី​ន នៅ​តែ​មាន​ក្ដី​រំពឹង​ខ្ពស់​ថា កម្ពុជា ពិតជា​អាច​ប្រយុទ្ធ​ប្រឆាំង​នូវ​វីរុស​កូ​វី​ដ​-១៩ ក៏​ដូច​ជា វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង និង​វីរុស ដទៃ​ទៀត ដោយ​លោក​ជំទាវ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គោរព​តាម​វិធាន​សុខាភិបាល ៣​កុំ ៣​ការពារ និង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដើម្បី​ការពារ​ពី​ការ​វាយលុក​ធ្ងន់ធ្ងរ​លើ​សុខភាព ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។

ជុំវិញ​បញ្ហា វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង នេះ​ដែរ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ នា​ឱកាស​អញ្ជើញ​ចូលរួម​សម្ពោធ វិមាន​កីឡដ្ឋាន សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អំពាវនាវ​ជា​ថ្មី​ម្ដងទៀត ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នឹង​មេរោគ អូ​មី​ក្រុង តែ​កុំ​ស្លន់ស្លោរ ដោយ​សម្ដេច​បាន​គូសបញ្ជាក់​ថា មក​ដល់​ពេល​នេះ ទើប​មាន​ម្នាក់​ប៉ុណ្ណោះ​នៅ​អង់គ្លេស ដែល​បាន​ស្លាប់​ដោយសារ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​នេះ​។

យោង​តាម​របាយ​ការ​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែធ្នូ កម្ពុជា មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ជាង ១២​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់មាន​ប្រមាណ ៣​ពាន់​នាក់​។ ដោយឡែក សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ វិញ សម្រេច​បាន​ជិត ៨៩​ភាគរយ ទៅ​ហើយ នៃ​ប្រជាជន​សរុប ១៦​លាន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុងប៉េកាំងជំរុញក្រុមហ៊ុនសូឡា ដែលរងការរឹតត្បិតពាណិជ្ជកម្ម ងើបប្រឆាំងនឹងគំនាបរបស់អាមេរិក និងឥណ្ឌា

ព័ត៌មាន
ប្រទេសចិនកំពុងជំរុញឱ្យក្រុមហ៊ុនផលិតបន្ទះសូឡាទាំងអស់របស់ខ្លួន ក្រោកឡើងប្រយុទ្ធប្រឆាំងនឹងគោលនយោបាយរឹតត្បិតពាណិជ្ជកម្ម ពីសហរដ្ឋអាមេរិក និងប្រ…

កូរ៉េខាងត្បូងរៀបចំកញ្ចប់ថវិកាជំរុញថ្មីចំនួន ៣,៦ពាន់លានដុល្លារ ដើម្បីជួយគាំទ្រអាជីវកម្មខ្នាតតូច

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលនឹងរៀបចំកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចបន្ថែមទៀតក្នុងទំហំ ៣ពាន់៦រយលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ