រឿងជ្រូក! នៅកម្ពុជា គួរដោះស្រាយយ៉ាងម៉េច? នៅវៀតណាមគេដោះយ៉ាងម៉េច?
ដោយ
វិបត្តិតម្លៃជ្រូករស់ធ្លាក់ថ្លៃយ៉ាងគំហុកបាននិងកំពុងអូសបន្លាយ ដោយទំនងជាមិនឃើញពន្លឺនៃដំណោះស្រាយឆាប់ៗណាមួយនោះឡើយ។ កសិករចិញ្ចឹមជ្រូកក្នុងស្រុកស្រែកអំពាវនាវសុំជំនួយអន្តរាគមន៍ពីរដ្ឋាភិបាល ឲ្យរឹតត្បិតការនាំចូលជ្រូករស់ពីប្រទេសជិតខាង ព្រោះពួកគេថា ការនាំចូលដោយគ្មានការត្រួតពិនិត្យនេះហើយ នាំឲ្យតម្លៃជ្រូកធ្លាក់ថ្លៃខ្លាំងបែបនេះ។