#​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អាទិភាព​

Articles by Tag ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អាទិភាព​

តើកម្ពុជាអាចដោះបំណុលដែលជំពាក់រដ្ឋាភិបាលជប៉ុនតាមរបៀបណា?

ដោយ​ ​ ខេមបូណូមីស
ប្រទេសជប៉ុន ក៏ស្ថិតនៅក្នុងចំណោមប្រទេសមួយ ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា តាំងពីយូរយារណាស់មកហើយដែរ ពិសេសក្នុងការងារកែលម្អ និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈការផ្ដល់ជាជំនួយឥតសំណង និង ប្រាក់កម្ចីជាដើម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែនបានមានប្រសាសន៍ថា កម្ពុជាបានជំពាក់បំណុលជប៉ុនតាំងពីសម័យលន់ណុលមកម្ល៉េះ ហើយកន្លងមក កម្ពុជាក៏បានដោះបំណុលដែលជំពាក់ប្រទេសជប៉ុនទាំងនោះ ហើយភាគីជប៉ុនក៏បានផ្ដល់នូវកម្ចីបន្ថែមទៀតជាបន្ដបន្ទាប់សម្រាប់ការអភិវឌ្ឍកម្ពុជា។