#វិស័យ​ដីធ្លី និង​សំណង់​

Articles by Tag វិស័យ​ដីធ្លី និង​សំណង់​

សម្តេចនាយករដ្ឋមន្ត្រី ជំរុញក្រសួងឲ្យខិតខំដោះស្រាយវិវាទដីធ្លី ខណៈបច្ចុប្បន្ននៅសល់ជាង៣ពាន់ករណីកំពុងដោះស្រាយ

ដោយ​ សឿន វណ្ណឌេត
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិតខំដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសថ្នាក់ដឹកនាំលើកទឹកចិត្ត ឲ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ តែត្រូវមានភាពសុចរិត។ បន្ថែមលើនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានបញ្ជាឲ្យក្រសួងពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចជាដើម។