#វិស័យហិរញ្ញវត្ថុ

Articles by Tag វិស័យហិរញ្ញវត្ថុ

ថៃ កំពុងពន្លឿនការលុបឥណទានមិនដំណើរការចេញពីបញ្ជីខ្មៅរបស់ការិយាល័យឥណទានជាតិ ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានរបស់កូនបំណុល

ដោយ​ ​ ខេមបូណូមីស
ក្រសួងហិរញ្ញវត្ថុដែលជាសេនាធិការដ៏សំខាន់មួយនៃរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ស៊្រីថា ថាវីស៊ីន គ្រោងពិភាក្សាជាមួយធនាគារកណ្ដាលថៃ (BoT) និងការិយាល័យឥណទានជាតិ (NCB) ដើម្បីរិះរកមធ្យោបាយកាត់បន្ថយឥណទានមិនដំណើរការ ឬកម្ចីខូចបណ្ដាលមកពីវិបត្តិសកលកូវីដ-១៩ តាមរយៈការលុបឥណទានមិនដំណើរការទាំងនោះចេញពីបញ្ជីខ្មៅរបស់ការិយាល័យឥណទានជាតិ (NCB) ដើម្បីផ្តល់លទ្ធភាពឱ្យកូនបំណុលទាំងនោះអាចទទួលបានឥណទានឆាប់រហ័ស។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍។