កម្ពុជាកំពុងបន្ដការបូមប្រេងពីអណ្តូងទាំង៥ យ៉ាងសកម្ម
ដោយ
កម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុនរុករកប្រេង និងឧស្ម័នរបស់សិង្ហបុរី KrisEnergy កំពុងមមាញឹកជាមួយការបូមប្រេងពីអណ្តូងប្រេងចំនួន៥ នៅតំបន់អប្សរាក្នុងប្លុក A នៃឈូងសមុទ្រកម្ពុជា។ ខណៈដែលនេះ គឺជាជំហានតូចមួយប៉ុណ្ណោះ បើសិនជាការបូមលើអណ្ដូងប្រេងទាំង៥នេះ មានដំណើរការល្អ ខាងក្រុមហ៊ុននឹងបន្ដជំហាននៃការបូមប្រេងរបស់ខ្លួនជាបន្ដបន្ទាប់ទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល ដែលបានប្រាប់សារព័ត៌មានខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាម។