វិស័យប្រេងនៅកម្ពុជា

កម្ពុជាកំពុងបន្ដការបូមប្រេងពីអណ្តូងទាំង៥ យ៉ាងសកម្ម


កម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុនរុករកប្រេង និងឧស្ម័នរបស់សិង្ហបុរី KrisEnergy កំពុងមមាញឹកជាមួយការបូមប្រេងពីអណ្តូងប្រេងចំនួន៥ នៅតំបន់អប្សរាក្នុងប្លុក A នៃឈូងសមុទ្រកម្ពុជា។ ខណៈដែលនេះ គឺជាជំហានតូចមួយប៉ុណ្ណោះ បើសិនជាការបូមលើអណ្ដូងប្រេងទាំង៥នេះ មានដំណើរការល្អ ខាងក្រុមហ៊ុននឹងបន្ដជំហាននៃការបូមប្រេងរបស់ខ្លួនជាបន្ដបន្ទាប់ទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល ដែលបានប្រាប់សារព័ត៌មានខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាម។
កម្ពុជាកំពុងបន្ដការបូមប្រេងពីអណ្តូងទាំង៥ យ៉ាងសកម្ម
ដោយ

ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​កម្ពុជា​ខួងអណ្តូង​ប្រេង​បាន​ចំនួន​៥​ហើយ ក្រោយ​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​លើក​ដំបូង​ពី​អណ្តូង​ទី​១​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ​។ បច្ចុប្បន្ន​អ្នកជំនាញ​របស់​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន KrisEnergy របស់​សិង្ហ​បុរី​កំពុង​បូម និង​ធ្វើតេស្ត​លើ​អណ្តូងប្រេង​ទាំង​៥ ដែល​កម្ពុជា​សម្រេច​បាន​កាលពី​ចុងខែ​កុម្ភៈ​។

ទោះ​យ៉ាងណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​រូប​នេះ មិន​បាន​បញ្ចា​ក់​ពី​ចំនួន​ប្រេង​ដែល​កម្ពុជា​បូម​បាន​សរុប និង​បូម​ក្នុង​មួយ​ថ្ងៃ​ៗ​បាន​ប្រេង​ប៉ុន្មាន​បារ៉ែល​នោះ​ទេ​។ ឯកឧត្តម គ្រាន់តែ​បញ្ជាក់​ថា ពាក់ព័ន្ធ​រឿង​បរិមាណ​ប្រេង​ទុក​ឲ្យ​ថ្នាក់លើ​ជា​អ្នក​ប្រកាស​វិញ​។  

កម្ពុជា និង​ក្រុមហ៊ុន KrisEnergy នឹង​បន្ត​រុករក​អណ្តូងប្រេង​ជា​បន្តបន្ទាប់ ក្រោយ​អណ្តូងប្រេង​ទាំង​៥ មានដំណើរ​ការ​ល្អ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ឯកឧត្តម ជៀប សួរ ដែល​ចាត់​ទុក​ដំណើរការ​បូម​ប្រេង​ពី​អណ្តូង​ទាំង​៥​ជា​ជំហាន​តូច​មួយ​ប៉ុណ្ណោះ​របស់​កម្ពុជា​។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​កន្លង​មក​ថា ថវិកា​ដែល​បាន​មក​ពី​ការ​លក់​ប្រេង​មិន​ទាន់​អាច​មាន​ឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ជា​ដុំ​កំភួន​នោះ​ទេ ហើយ​ថវិកា​ទាំងនេះ សម្តេច នឹង​យក​ទៅ​ប្រើប្រាស់​ដំបូង​ក្នុង​វិស័យ​អាទិភាព​ចំនួន​ពីរ​រួម​មាន​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​៕

សូមទស្សនាសេចក្តីរាយការណ៍លំអិតខាងក្រោម៖ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករដាំខ្ទឹមបារាំងនៅខេត្តបន្ទាយមានជ័យត្អូញត្អែរខ្វះទីផ្សារ ខណៈមន្ត្រីអះអាងថា បញ្ហានេះព្រោះតែកូវីដ-១៩

ព័ត៌មាន
ក្រុមកសិករមួយចំនួនរស់នៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ទិន្នផលខ្ទឹមបារាំងរបស់ពួកគាត់កំពុ…

ក្រសួង​សុខាភិបាល​ប្រកាស​ពី​ករណី​ស្លាប់​ដោយ​សារ​កូវីដ​១៩​លើក​ទី១​នៅ​កម្ពុជា​

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ខែមីនាឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ជនជាតិខ្មែរមួយរូប ដោយសារកូវី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ