#វិស័យដឹកជញ្ជូនកម្ពុជា

Articles by Tag វិស័យដឹកជញ្ជូនកម្ពុជា

អ្នកជំនាញជឿថា តម្លៃទំនិញនឹងមានស្ថិរភាពល្អក្រោយរដ្ឋាភិបាឱ្យដំឡើងកម្រិតទម្ងន់ដឹកជញ្ជូន

ដោយ​ ​ ខេមបូណូមីស
ការអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាលើការដំឡើងកម្រិតទម្ងន់រថយន្តដឹកទំនិញពី៤០តោនដល់៤៥តោន ត្រូវបានអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកយល់ឃើញថា នឹងក្លាយជាចំណែកដ៏សំខាន់មួយក្នុងការធ្វើឱ្យទំនិញនៅលើទីផ្សារមានតម្លៃសមរម្យ និងមានស្ថិរភាព។ ការរំពឹងបែបនេះ ក៏ដោយសារតាមរយៈវិធានការនេះ វាអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចផ្ទុកទំនិញបានច្រើនជាងមុន ដែលជាផ្នែកមួយជួយកាត់បន្ថយនូវថ្លៃដើមទំនិញ។