វិស័យដឹកជញ្ជូនកម្ពុជា

អ្នកជំនាញជឿថា តម្លៃទំនិញនឹងមានស្ថិរភាពល្អក្រោយរដ្ឋាភិបាឱ្យដំឡើងកម្រិតទម្ងន់ដឹកជញ្ជូន


ការអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាលើការដំឡើងកម្រិតទម្ងន់រថយន្តដឹកទំនិញពី៤០តោនដល់៤៥តោន ត្រូវបានអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកយល់ឃើញថា នឹងក្លាយជាចំណែកដ៏សំខាន់មួយក្នុងការធ្វើឱ្យទំនិញនៅលើទីផ្សារមានតម្លៃសមរម្យ និងមានស្ថិរភាព។ ការរំពឹងបែបនេះ ក៏ដោយសារតាមរយៈវិធានការនេះ វាអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចផ្ទុកទំនិញបានច្រើនជាងមុន ដែលជាផ្នែកមួយជួយកាត់បន្ថយនូវថ្លៃដើមទំនិញ។
7
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជាបានចាត់ទុកការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនដំឡើងទម្ងន់ទំនិញពី៤០តោនទៅ៤៥តោន គឺជាអ្វីដែលអ្នករកស៊ីក្នុងវិស័យនេះចង់បាន ព្រោះតាមរយៈយន្តការនេះវានឹងជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបានមួយកម្រិត ហើយវាក៏អាចជួយរក្សាស្ថិរភាពតម្លៃទំនិញនៅលើទីផ្សារផងដែរ។ អ្នកជំនាញរូបនេះអះអាងថា ការកំណត់ឱ្យវិស័យដឹកជញ្ជូនដឹកទំនិញបានទម្ងន់សរុបត្រឹមតែ៤០តោនកន្លងមក វាបានបង្កការលំបាកមួយចំនួនដល់វិស័យឯកជនក្នុងការធ្វើពាណិជ្ជកម្ម។

ជាមួយគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាយល់ឃើញថា ការកែសម្រួលឱ្យដំឡើងកម្រិតទម្ងន់រថយន្តដឹកទំនិញពី៤០តោនដល់៤៥តោននេះវានឹងជួយសម្រួលដល់សេវាឡូជីស្ទីក និងការដឹកជញ្ជូនបានធូថ្លៃជាងមុនដែលបង្កភាពងាយស្រួលដល់វិស័យឯកជន។ សម្រាប់អ្នកជំនាញរូបនេះ ការជួយសម្រួលរបស់រដ្ឋាភិបាលឱ្យដំឡើងទម្ងន់តោនដឹកជញ្ជូននេះវានឹងធ្វើឱ្យតម្លៃទំនិញនៅលើទីផ្សារមានតម្លៃធូជាងមុនផងដែរ។

សូមបញ្ជាក់ថា នៅក្នុងវេទិការដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយល់ព្រមលើសំណើររបស់វិស័យដឹកជញ្ជូន ដោយសម្រេចដំឡើងកម្រិតទម្ងន់ដឹកជញ្ជូនពី៤០តោនទៅ៤៥តោន ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសិក្សាពីបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវ ដែលអាចប្រើប្រាស់បានសម្រាប់ការដំឡើងកម្រិតទម្ងន់នេះ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកអះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញយឺតជាងការរំពឹងទុក

ព័ត៌មាន
ធនាគារពិភពលោក (World Bank) នៅតែអះអាងជាថ្មីចុងក្រោយនេះថា សេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តកើនឡើងសម្រាប់ឆ្នាំ២០២៣នេះ ប៉ុន្តែការកើនឡើងនេះមានភ…

វិស័យដឹកជញ្ជូនផ្លូវអាកាសថៃចាប់ផ្តើមកម្រើកឡើងវិញ ជាមួយប្រាក់ចំណេញជិត២៥០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិរបស់ថៃ បានប្រកាសពីការកត់ត្រាប្រាក់ចំណេញសុទ្ធឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងអំឡុងពេលរាតត្បាតនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ