អាជ្ញាធរកំពុងស្វែងរកដំណោះស្រាយជូនអតិថិជនរបស់បុរី ម៉ន ដានី ដែលកំពុងរងដីកាចាប់ខ្លួន
ដោយ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកំពុងរៀបចំនីតិវិធី និងគ្រោងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាវិវាទរវាងអតិថិជនជាមួយម្ចាស់បុរី ម៉ន ដានី ដែលជាបញ្ហារ៉ាំរ៉ៃ និងបានអូសបន្លាយពេលជាច្រើនខែកម្លងមកនេះ។ ការគ្រោងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលនេះធ្វើឡើងក្រោយតុលាការ រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យអាជ្ញាធរចាប់ខ្លួនលោកស្រី ម៉ន ដានី ដែលជាម្ចាស់បុរី ពាក់ព័ន្ធនឹងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។