វិវាទបុរី ម៉ន ដានី

អាជ្ញាធរកំពុងស្វែងរកដំណោះស្រាយជូនអតិថិជនរបស់បុរី ម៉ន ដានី ដែលកំពុងរងដីកាចាប់ខ្លួន


និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកំពុងរៀបចំនីតិវិធី និងគ្រោងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាវិវាទរវាងអតិថិជនជាមួយម្ចាស់បុរី ម៉ន ដានី ដែលជាបញ្ហារ៉ាំរ៉ៃ និងបានអូសបន្លាយពេលជាច្រើនខែកម្លងមកនេះ។ ការគ្រោងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលនេះធ្វើឡើងក្រោយតុលាការ រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យអាជ្ញាធរចាប់ខ្លួនលោកស្រី ម៉ន ដានី ដែលជាម្ចាស់បុរី ពាក់ព័ន្ធនឹងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
វិវាទបុរី ម៉ន ដានី
ដោយ

ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានបញ្ជាក់ប្រាប់ខេមបូណូមីសថា វិវាទរវាងអតិថិជនជាមួយម្ចាស់បុរី ម៉ន ដានី នឹងអាចឈានដល់ការស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយសមស្របណាមួយនាពេលខាងមុខ។ បើតាមថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នវិវាទនេះពុំទាន់ទទួលបានដំណោះស្រាយសមស្របណាមួយនៅឡើយទេ ស្របពេលដែលលោកស្រី ម៉ន ដានី កំពុងគេចខ្លួនពីការតាមចាប់របស់អាជ្ញាធរ ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់ ដែលជាបណ្ដឹងរបស់ម្ចាស់ដី។ ក្រៅពីមានបញ្ហាជាមួយម្ចាស់ដីដែលខ្លួនបានទិញដើម្បីសាងសង់បុរី លោកស្រី ម៉ន ដានី ក៏មានបញ្ហាជាមួយអតិថិជន និងរងបណ្ដឹងរក្សាការពារផងដែរ។

​ជុំវិញវិវាទរវាងម្ចាស់ដីជាមួយលោកស្រី ម៉ន ដានី ត្រូវបានឯកឧត្តម ជូ វណ្ណៈ អះអាងថា កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ ភាគីពាក់ព័ន្ធបានធ្វើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីឈានទៅរកដំណោះស្រាយរួចហើយ ប៉ុន្តែអស់រយៈពេលជាច្រើនខែមកនេះ ភាគីម្ចាស់បុរី ម៉ន ដានី តែងតែពន្យារពេលរហូតដល់មានដីកាតាមចាប់ខ្លួនពីតុលាការតែម្ដង។

​គួរបញ្ជាក់ថា តុលាការបានចេញដីកាឱ្យចាប់ខ្លួនលោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ពាក់ព័ន្ធនឹងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកគ្មានសាច់ប្រាក់ជាង៦០ម៉ឺនដុល្លារ ប្រព្រឹត្តក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ក្នុងដីកាបញ្ជានេះ បានបង្គាប់ឱ្យភ្នាក់ងារនៃកងកម្លាំងសាធារណៈស្វែងរកចាប់ខ្លួនតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកម្លេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាមានការប្រុងជើងការបែបណា ដើម្បីចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច?

ព័ត៌មាន
បើគ្មានការប្រែប្រួលទេនៅចុងឆ្នាំ២០២៧ខាងមុខ កម្ពុជានឹងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។ ទោះបីការចេញពីប្រទេសមានការអភិវឌ្ឍតិចតួចបានជ…

ប្រទេសមហាអំណាចធំៗ៣ ឈប់ប្រើប្រាក់ដុល្លារអាម៉េរិកដល់ទៅ៩៥% នៃការទូទាត់ពាណិជ្ជកម្មអន្តរជាតិ

ព័ត៌មាន
ប្រទេសមហាអំណាចធំៗចំនួន៣ រួមមាន រុស្ស៊ី មហាយក្សចិន និងឥណ្ឌា បានឈប់ប្រើប្រាក់ដុល្លារអាម៉េរិករហូតដល់ទៅ៩៥%នៃការទូទាត់ពាណិជ្ជកម្មអន្តរជាតិរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ