ផ្ទះតម្លៃសមរម្យ តម្លៃចាប់ពី ២៥.០០០ ដុល្លារឡើងទៅកំពុងសម្រុកពន្លឿនការសាងសង់ ដើម្បីប្រគល់ ជូនអតិថិជននៅចុងឆ្នាំនេះ
ដោយ
លំនៅដ្ឋានតម្លៃសមរម្យស្ថិតក្នុងគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុន WorldBridge Homes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន WorldBrige Group របស់លោកឧកញ៉ា សៀ ឫទ្ធី បច្ចុប្បន្ននេះ បាននិងកំពុងសម្រុកពន្លឿន ការសាងសង់របស់ខ្លួនយ៉ាងសកម្ម និងគ្រោងប្រគល់ផ្ទះជូនអតិថិជនក្នុងជំហានដំបូង នៅចុងឆ្នាំ២០១៩នេះហើយ ខណៈដែលនៅឆ្នាំ២០២០ គ្រោងនឹងបញ្ចប់គម្រោង និងប្រគល់ផ្ទះជូនអតិថិជនទាំងអស់តែម្ដង ។ នេះបើតាម ការបញ្ជាក់ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានតម្លៃ សមរម្យនេះ។