Advertisement
Advertisement
លំនៅដ្ឋាន​តម្លៃសមរម្យ

ផ្ទះតម្លៃសមរម្យ តម្លៃចាប់ពី ២៥.០០០ ដុល្លារឡើងទៅកំពុងសម្រុកពន្លឿនការសាងសង់ ដើម្បីប្រគល់ ជូនអតិថិជននៅចុងឆ្នាំនេះ


លំនៅដ្ឋានតម្លៃសមរម្យស្ថិតក្នុងគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុន WorldBridge Homes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន WorldBrige Group របស់លោកឧកញ៉ា សៀ ឫទ្ធី បច្ចុប្បន្ននេះ បាននិងកំពុងសម្រុកពន្លឿន ការសាងសង់របស់ខ្លួនយ៉ាងសកម្ម និងគ្រោងប្រគល់ផ្ទះជូនអតិថិជនក្នុងជំហានដំបូង នៅចុងឆ្នាំ២០១៩នេះហើយ ខណៈដែលនៅឆ្នាំ២០២០ គ្រោងនឹងបញ្ចប់គម្រោង និងប្រគល់ផ្ទះជូនអតិថិជនទាំងអស់តែម្ដង ។ នេះបើតាម ការបញ្ជាក់ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានតម្លៃ សមរម្យនេះ។
ផ្ទះតម្លៃសមរម្យ តម្លៃចាប់ពី ២៥.០០០ ដុល្លារឡើងទៅកំពុងសម្រុកពន្លឿនការសាងសង់ ដើម្បីប្រគល់ ជូនអតិថិជននៅចុងឆ្នាំនេះ
ដោយ
Advertisement

លោក យក់ សុធីរិទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន WorldBridge Homes បានឲ្យដឹងថា គម្រោងលំនៅដ្ឋាន​តម្លៃសមរម្យស្ថិត​ក្នុងទីក្រុងរណប​សិរីមង្គលនេះ បច្ចុប្បន្ន​បាននិង​កំពុង​សម្រុក​ការ​សាងសង់​យ៉ាងសស្រាក់សស្រាំ តួយ៉ាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ប្រព័ន្ធលូ ទឹក ភ្លើង គឺបានរៀបចំរួចរាល់​១០០ ភាគរយហើយ ខណៈដែល​សំណង់​ផ្ទះ​ក៏បាន​ចាប់ផ្ដើម​ចេញជារូបរាង​ពេញលេញ​ជាបណ្ដើរៗ​ហើយដែរ។

លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន WorldBridge Homes

លោកបញ្ជាក់ យក់ សុធីរិទ្ធ បញ្ជាក់ថា «បច្ចុប្បន្ន​ បើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គឺយើង​បាន​សម្រេច​មួយរយភាគ​ហើយ ហើយផ្ទះ ក៏សង់ឡើង​ច្រើនហើយដែរ ដូចលោកបានឃើញស្រាប់។ ការសាងសង់​របស់យើង គឺសម្រុក​ធ្វើរហូត​មិនថា​ថ្ងៃសៅរ៍អាទិត្យនោះទេ គឺធ្វើយ៉ាងណា​ចុងឆ្នាំនេះ ឲ្យហើយ​ជំហានទី១ សម្រាប់​ប្រគល់​ផ្ទះជូន​អតិថិជន និងបញ្ចប់ទាំងស្រុង​តែម្ដង​នៅឆ្នាំ២០២០។ នៅពេល​ដែលលំនៅដ្ឋាន​យើង​ពន្លឿន​ការសាងសង់​យ៉ាងដូច្នេះ យើងឃើញថា ក៏មាន​អតិថិជន​ចាប់អារម្មណ៍​ទិញ​ក៏មាន​កាន់តែច្រើនដែរ»។

ទិដ្ឋភាពខាងក្នុង បរិវេន​ចង្ក្រាន​បាយ ​នៃផ្ទះគំរូ​

ដើម្បីពន្លឿង​ការងារ​សាងសង់​គម្រោងលំនៅដ្ឋាន​តម្លៃសមរម្យនេះដែរ ក្រុមហ៊ុន ក៏បាន​បង្កើត​រោងចក្រ​ផលិតឥដ្ឋ​ថ្មីមួយទៀត ព្រមជាមួយនឹង​ការពង្រីក​បន្ថែម​កម្លាំង​ពលកម្ម​​ ដើម្បីធ្វើយ៉ាងណា​បញ្ចប់​ឲ្យបានរួចរាល់​ទាំងស្រុង​នៅឆ្នាំ២០២០ តាមការគ្រោង​ទុក។

លោក យក់ សុធីរិទ្ធ បញ្ជាក់ទៀតថា គម្រោង​ផ្ទះតម្លៃសមរម្យនេះ គឺស្ថិតនៅក្នុង​ទីក្រុងរណប​សិរីមង្គល ដែលមានទីតាំង​ស្ថិតនៅក្បែរ​នឹង​ផ្លូវក្រវ៉ាត់ក្រុងទី៣ គម្រោង​ ព្រលានយន្ដហោះថ្មី និងគម្រោងអភិវឌ្ឍន៍​មួយចំនួនទៀត របស់រាជរដ្ឋាភិបាល​ផងដែរ។ 

ទិដ្ឋភាពខាងក្នុង នៃបន្ទប់ទទួលភ្ញៀវ​ក្នុងផ្ទះគំរូ

ដ្បិតតែ តម្លៃដីធ្លី​នៅតំបន់នោះ កំពុង​ហក់កើនឡើង​ជាលំដាប់​ក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុន WorldBridge Homes ក៏មិនបានដំឡេីងថ្លៃ​ផ្ទះ​ខ្ពស់​ហួសសមត្ថភាព​ប្រជាពលរដ្ឋ​នៅតំបន់នោះផងដែរ។ ដោយតាំងពីបើក លក់​ដំបូង​រហូតមកទល់​ពេលនេះ តម្លៃផ្ទះ នៅតែ​មាន​តម្លៃចន្លោះពី ២៥.០០០ ដុល្លារ ទៅក្រោម ៣០.០០០ ដុល្លារអាមេរិក​ដដែល។

ទាក់ទង​នឹង​បញ្ហាគុណភាព​សំណង់វិញ លោក យក់ សុធីរិទ្ធ បាន​បញ្ជាក់ថា អតិថិជន មិនចាំបាច់​ព្រួយបារម្ភ​នោះឡើយ ព្រោះខាងក្រុមហ៊ុន​មាន​ជាងជំនាញ​ផ្នែកត្រួតពិនិត្យ​គុណភាព​ច្បាស់លាស់ ពិសេសនោះ គឺខាងក្រសួង​ក៏បាន​ចុះមកត្រួតពិនិត្យ​ការសាងសង់​របស់ក្រុមហ៊ុន​ជាប្រចាំផងដែរ ព្រោះ​គម្រោង​អភិវឌ្ឍន៍​ផ្ទះតម្លៃសមរម្យនេះ គឺមានការ​ចូលរួមគាំទ្រ​ពី​រាជរដ្ឋាភិបាល​ ពិសេស​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ដែលជាអាណាព្យាបាល​តែម្ដង។ 

លំនៅដ្ឋាន​តម្លៃសមរម្យ​ដែលកំពុង​ស្ថិតនៅក្នុង​ការសាងសង់​

តាមប្រសាសន៍​របស់មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឲ្យ​ដឹងថា ក្រៅពីគម្រោង​អភិវឌ្ឍន៍លំនៅដ្ឋាន និងទីក្រុងរណប ក្រសួង ក៏បានគិត​គូរអភិវឌ្ឍ​លំនៅដ្ឋាន ដែលមាន​តម្លៃសមរម្យ​សម្រាប់​ប្រជាពលរដ្ឋ ដែលមាន​ចំណូលទាប និងមធ្យម ឲ្យបានចំនួន​បីទីតាំង​បន្ថែមទៀត ស្មើនឹង ៨ពាន់លំនៅដ្ឋាន នៅពេលខាងមុខ។

តាមការគិតគូរជំរឿនប្រជាសាស្រ្ត នៅឆ្នាំ២០៣០ ខាងមុខ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៨លាននាក់ នឹងមានតម្រូវការ​លំនៅដ្ឋានថ្មី ប្រមាណ ១,១លានខ្នង​បន្ថែមទៀត ខណៈនៅរាជធានី​ភ្នំពេញ និងទីប្រជុំជន​ផ្សេងៗ មានតម្រូវការ​លំនៅដ្ឋាន ៥ម៉ឺនខ្នង​ក្នុង​មួយឆ្នាំ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​ពិន័យ​ក្រុមហ៊ុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ នាំ​ទំនិញ​ចេញ​ប្រើ​ទឹកដី​កម្ពុជា​ដើម្បី​រួច​ពន្ធគយ​អាមេរិក

ព័ត៌មាន
សហរដ្ឋ​អាមេរិក​បាន​ផាក​ពិន័យ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​បាន​នាំ​ទំនិញ​ទៅ​កាន់​...

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ៖ គ្មាន​ក្រុមហ៊ុន​ដែល​ត្រូវបាន​ពិន័យ​ដោយសារ​ប្រើ​ទឹក​ដី​កម្ពុជា​ដើម្បី​រួច​ពន្ធ​គយ​អាមេរិក​ទេ

ព័ត៌មាន
តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SSEZ) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធន៍​ព័ត៌មាន ដោយ​និយាយថា មិន​មាន​ក្រុមហ៊ុន​ណា​មួយ​ ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ