គន្លឹះជោគជ័យ

គន្លឹះ​​បី​ចំណុច​របស់​លោក Richard Branson សម្រាប់​ការ​ផ្តោត​អារម្មណ៍​ដើម្បី​ភាព​ជោគជ័យ


តើ​អ្នក​មាន​បញ្ហា​ពិបាក​ផ្ដោត​អារម្មណ៍​ធ្វើការមែនទេ? បើ​មែន​នោះ អ្នក​គួរអាន​អត្ថបទ​នេះ និង​អនុវត្ត​តាមការណែនាំ​របស់​មហាសេដ្ឋី​អាមេរិក លោក រីឆាត ប្រ៊ែនសុន សាកមើល៍ ក្រែងលោ​បាន​ប្រសើរ​ជាងមុន!
តិចនិក ៣យ៉ាង​សម្រាប់​ការ​ផ្ដោត​អារម្មណ៍​ដើម្បី​ជោគជ័យ​របស់​មហាសេដ្ឋី Richard Branson។
ដោយ

នៅ​ពេល​ដែល​ផ្ទះ​របស់​លោក រីឆាដ ប្រ៊ែនសុន (Richard Branson) ត្រូវ​រន្ទះ​បាញ់​ឆេះ​ខ្ទេច​ខ្ទី​គ្មាន​សល់​អ្វី​នោះ គាត់​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ ជា​ពិសេស គឺ​លិខិត​ស្នាម​នានា។ លោក រីឆាដ ប្រ៊ែនសុន មាន​ក្រុមហ៊ុន​ទាំង​អស់​ចំនួន ៣៥០ ហើយ​សម្រាប់​មនុស្ស​ធម្មតា​គឺ​ប្រាកដ​ជា​បាក់​ទឹក​ចិត្ត​កើត​ទុក្ខ​សោក​សង្រេង ប៉ុន្តែ សម្រាប់​លោក រីឆាដ វិញ គឺ​មិន​ដូច្នេះ​ទេ។

នៅ​ពេល​ដែល​សួរ​ថា តើ​លោក​មាន​គោលការណ៍​អ្វី​ដែល​អាច​ជួយ​ឲ្យ​លោក​ឆ្លង​ផុត​ស្ថានភាព​ដ៏​លំបាក​លំបិន​បែប​នេះ លោក​បាន​បញ្ជាក់​ថា លោក​ឈរ​នៅ​លើ​គោល​ការណ៍ ៣​យ៉ាង​គឺ 3P៖

១. ផ្តោត​សំខាន់​ទៅ​លើ​គោលបំណង (Purpose) 

គោល​បំណង​សំខាន់​បំផុត គឺ​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ប្រឈម​មុខ​ទាំង​ឡាយ ហើយ​ត្រូវ​គិត​ថា ត្រូវ​រក​មធ្យោបាយ​បែប​ណា​ដើម្បី​ឲ្យ​ភាព​ផ្លាស់​ប្តូរ។ ត្រូវ​គិត​ពី​គោលបំណង​របស់​យើង​នា​រៀង​រាល់​ថ្ងៃ​ថា តើ​យើង​ចង់​សម្រេច​បាន​អ្វី​សម្រាប់​អតិថិជន​របស់​យើង។ យើង​ចាំបាច់​ត្រូវ​តែ​ប្រកាន់​គំនិត​ជា​ប្រចាំ​ថា ត្រូវ​រស់​នៅ​ដើម្បី​អ្វី​ម៉្យាង។

២. មាន​ឆន្ទៈ​មោះមុត (Passion) 

បើ​ទោះ​បី​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក្តី ក៏​យើង​ចាំបាច់​ត្រូវ​តែ​បន្ត​ជីវិត​និង​ការងារ។ នៅ​ពេល​ដែល​យើង​បណ្តែត​បណ្តោយ​ខ្លួន​ទៅ​តាម​ឧបសគ្គ​ទាំង​នោះ​ហើយ ឆន្ទៈ​របស់​យើង​ក៏​ត្រូវ​រសាត់​អណ្តែត​បន្តិច​ម្តងៗ​ដែរ។ 

៣. កសាង​​ស្នាដៃ (Performance) 

ការ​ពិត​ទៅ មនុស្ស​គ្រប់​គ្នា​មិន​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​នៅ​គ្រប់​កាលៈ​ទេសៈ​នោះ​ទេ។ នៅ​ពេល​ដែល​យើង​សួរ​ទៅ​កាន់​អ្នក​ដែល​យើង​គិត​ថា ពួកគាត់ជោគជ័យ តែ​ពួកគាត់​បែរ​ជា​ថា ពួកគាត់​មិន​ទាន់​ជោគជ័យ​នោះ​ទេ។ 

ពួកគេ​មិន​បាន​ផ្តោត​សំខាន់​លើ​ពាក្យ​ជោគជ័យ​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ប្រឹង​ប្រែង​ធ្វើការ​រៀង​រាល់​ថ្ងៃ​ដើម្បី​បង្ហាញ​ស្នាដៃ។ សរុប​ជា​រួម​មក គឺ​យើង​ចាំបាច់​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​អ្វី​ដែល​យើង​គិត​ថា យើង​ធ្វើ​បាន​ល្អ និង​បាន​លទ្ធផល​ល្អ ហើយ​ចាប់​ផ្តើម​ធ្វើ​វា​ភ្លាម​មិន​ត្រូវ​ចាំ​ឡើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៥​ចំណុច​របស់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ។ តើ​អាច​​ជោគ​ជ័យ​ទេ?

ព័ត៌មាន
បញ្ហា​ទីផ្សារ​ស្រូវ​អង្ករ​នៅ​តែ​ជា​បញ្ហា​ដ៏​រសើប​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ខណៈ​ដែល​តម្លៃ​ស្រូវ​អង្ក…

កម្ចី​កសិកម្ម​កើន​ដល់​២៥០០​លាន​ដុល្លារ! តែ​មិន​ច្បាស់​ថា ពិត​ជា​ខ្ចី​ធ្វើ​កសិកម្ម ឬ​យ៉ាង​ណា?

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ថា គិត​មក​ទល់​ខែ​សីហា​នេះ ការ​ផ្ដល់​ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ពី​សំណាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ