គន្លឹះអាជីវកម្ម

អគ្គនាយក​ក្រុមហ៊ុន SOMA ប្រាប់ពី​យុទ្ធសាស្រ្ត​ពីរ​ដើម្បី​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្បាស់


ការ​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​ក្រុម​ការងារ គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ប្រធាន​ក្រុមហ៊ុន ពីព្រោះ ពួកគេ​នឹង​ក្លាយ​ជា​អ្នក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រីក​ចម្រើន ឬ​ដួល​រលំ​បះ​ជើង។
លោក សុខ ពុទ្ធីវុធ អគ្គនាយក​ក្រុមហ៊ុន SOMA Group។
ដោយ

លោក សុខ ពុទ្ធីវុធ អគ្គនាយក​ក្រុមហ៊ុន សោម៉ា គ្រុប (SOMA Group) និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហើប​គន្លឹះ​ជា​យុទ្ធសាស្រ្ត​ចំនួន​ពីរ​ចំណុច ដើម្បី​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្បាស់ ដើម្បី​សម្រិត​សម្រាំង​យក​មនុស្ស​ដែល​មាន​សមត្ថភាព មាន​ការ​តស៊ូ និង​មាន​ភាព​ស្មោះត្រង់។

  1. ផ្តល់​លុយ​និង​អំណាច ពីព្រោះ ការ​ផ្តល់​លុយ សិទ្ធិ​អំណាច ឲ្យ​គាត់​មាន​សិទ្ធិ​សម្រេច​ចិត្ត ការ​ធ្វើការ​របស់​គាត់​នឹង​ចេញ​មក​ហើយ ថា តើ​មនុស្ស​គាត់​របៀប​យ៉ាង​ម៉េច? ពេល​គាត់​ឡើង​ធ្វើ​កិច្ចការ​ហ្នឹង តើ​ពី​មុន​គាត់​យ៉ាង​ម៉េច ពេល​គាត់​ឡើង​ធ្វើ គាត់​ធ្វើ​យ៉ាង​ម៉េច​ចំពោះ​មនុស្ស​នៅ​ជុំវិញ? តាម​ពិត វា​ជា​ហានិភ័យ​មួយ​ដែរ បើ​សិន​គាត់​បង្កើត​កំហុស ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​ដឹកនាំ យើង​គួរតែ​ផ្តល់​លុយ និង​អំណាច​ឲ្យ​គាត់​ធ្វើការ​សម្រេច​ចិត្ត។
  2. ដាក់​សម្ពាធ​ឲ្យ​គាត់​កាន់​តែ​ខ្លាំង នោះ​នឹង​ចេញ​មក​ហើយ ថា ជា​មនុស្ស​បែប​ណា? ការ​រង​សម្ពាធ​លើ​គាត់ គាត់​នឹង​បញ្ចេញ​ចរិត​មក​ហើយ។ នៅ​សាលា​ទាហាន គេ​ជាន់​យើង​ឲ្យ​សំប៉ែត​ដូច​កំប៉ុង​អ៊ីចឹង ហើយ​បាន​គេ​ឲ្យ​យើង​លូត​មក​វិញ។ ពេល​លូត​មក​វិញ គេ​ដឹង​ថា នរណា​គេ​ខំ​ធ្វើការ នរណា​គេ​ខ្ជិល នរណា​មេ​រអ៊ូ នោះ​ចរិត​នឹង​ចេញ​មក​ទាំង​អស់។  ផ្លែ​ការ៉ុត វា​មាន​ភាព​រឹង ប៉ុន្តែ ពេល​ត្រូវ​ទឹក​ក្តៅ វា​ទន់។ កាហ្វេ​គ្រាប់​វា​រឹង ពេល​ត្រូវ​ទឹក​ក្តៅ វា​ប្រែ​រូប​រាង។ ពងទា ទន់​ខាង​ក្នុង ពេល​ត្រូវ​ទឹក​ក្តៅ វា​រឹង។      

សម្រាប់ លោក សុខ ពុទ្ធីវុធ លោក​ចូល​ចិត្ត​ប្រើ​វិធី​ឲ្យ​លុយ និង​អំណាច ជា​ជាង​ការ​ដាក់​សម្ពាធ។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ការ​ដាក់​សម្ពាធ ពេល​ខ្លះ​ក៏​វេទនា​ភ្នែក​ដែរ ម៉្លោះ​ហើយ​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ គឺ​ផ្តល់​សិទ្ធិ​អំណាច និង​លុយ ដើម្បី​ឲ្យ​គាត់​ធ្វើ ដោយ​គ្រាន់​តែ​យក​ការ​សម្រេច​ចិត្ត​របស់​គាត់​មក​វិភាគ ដើម្បី​មក​វាយ​តម្លៃ​គាត់ ថា តើ​ការ​គិត​របស់​គាត់​ត្រឹម​ត្រូវ​ដែរ​ឬ​អត់? ហើយ​មនុស្ស​ភាគ​ច្រើន​នៅ​ជុំវិញ​គាត់ ក៏​អាច​វាយ​តម្លៃ​គាត់​បាន​ដែរ»៕           




អត្ថបទបន្ទាប់


Emerald Hub ជួយអ្នកជំនួញថ្មីថ្មោងនៅកម្ពុជា ឲ្យចំណាយតិចក្នុងការជួលការិយាល័យ

ព័ត៌មាន
និន្នាការថ្មីរបស់យុវជនខ្មែរនាពេលបច្ចុប្បន្ន ពួកគេតែងតែចូលចិត្តចងក្រងគ្នាជាក្រុម ដើម្បីបង្កើតមុខជំនួញ។ ការកើនឡើងនៃនិន្នាការថ្មីនេះហើយ បានធ្វ…

វៀតណាម គ្រោងផ្តល់ពូជ​និង​អ្នកជំនាញ​ដើម្បីសម្រេចផែនការនាំចេញស្វាយចន្ទីពីកម្ពុជា ឲ្យបាន១លានតោន

ព័ត៌មាន
ប្រទេសវៀតណាម ដែលជាទីផ្សារគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទីមួយ កំពុងរៀបចំឯកសារចុះកិច្ចព្រមព្រៀងជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ